រឿង​កាន់តែ​ធំ​ហើយ​! ពេជ្រ អា​វី​ហ្សា ត្រូវ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កំណត់​ឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ

Spread the love

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​កញ្ញា ពេជ្រ អា​វី​ហ្សា ពេលនេះ​ត្រូវបាន​ប្រភព​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បង្ហើប​ថា ​នាង​ត្រូវបាន​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កំណត់​ឈ្មោះ​ចូលក្នុង​​បញ្ជី​ខ្មៅ​លើ​ករណី​នៃ​ការ​ស្លៀកពាក់​សិច​ស៊ី​សម្ញែង​ដើម​ទ្រូង​ស្ទើរ​អា​ក្រាត​កាយ​នៅក្នុង​ឃ្លី​ប​វីដេអូ​ចម្រៀង​ជាច្រើន។

ប្រភព​ពី​អ្នក​ស្និទ្ធស្នាល​ជាមួយ​តារា​ស្រី​រូប​នេះ​បាន​បង្ហើប​ប្រាប់​គេហទំព័រ​Kh Stars​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​កញ្ញា ពេជ្រ អា​វី​ហ្សា ត្រូវ​បាន​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កំណត់​ឈ្មោះ​រួចហើយ​ គឺ​ស្ថិត​នៅ​ក្នុង​​បញ្ជី​ខ្មៅ​របស់​ក្រសួង​ដែល​អាច​នឹង​ប្រឈម​នៃ​ការ​កោះហៅ​ទៅ​ព្រមាន​ឬ​ដាក់​ពិន័យ​ផ្អាក​ពី​សិល្បៈ​មាន​រយៈពេល​១​ឬ​២​ឆ្នាំ។

ប្រភព​បាន​បន្តថា ​ករណី​ដែល​ក្រសួង​កំណត់​មុខសញ្ញា​នេះ ​ក៏​ព្រោះតែ​កញ្ញា ពេជ្រ អា​វី​ហ្សា ចូលចិត្ត​ការ​បញ្ចេញ​រូបភាព​សិច​ស៊ី​តាមរយៈ​ការថត​សម្តែង​ឬ​វីដេអូ​មួយចំនួន​ដែល​អាច​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សង្គម​ និង​សិទ្ធិ​របស់​ស្ត្រី​ខ្មែរ​ជាដើម​។​ ម្យ៉ាង​ទៀង​ក៏មាន​ប្រភព​ខ្លះ​បង្ហើប​ថា​ខាង​ក្រសួង​ធ្លាប់​បង្ហើប​ដែរ​ពី​រឿងនេះ​ ប៉ុន្តែ​សាមីខ្លួន​នៅតែ​មិន​កែ​ខ្លួន។

ប្រភព​ដដែល​នេះ​បាន​បន្ថែមថា ​ប្រសិនបើ ពេជ្រ អា​វី​ហ្សា នៅតែ​ព្រងើយ​មិន​ព្រម​កែ​​ខ្លួន​នោះទេ​ នាង​អាច​នឹង​ប្រឈម​ការ​ផាកពិន័យ​ផ្អាក​សិល្បៈ​ដូច​​​តារា​ស្រី​ពីររូប​គឺ​កញ្ញា ដេ​ន​នី ក្វាន់ និង​អ្នកនាង ឆៃ លីដា​ឡែ​ន ជាមិនខាន។

គេហទំព័រ​Kh Stars នៅ​រសៀល​ថ្ងៃទី​២៣​ខែឧសភា ឆ្នាំ​២០១៨​នេះ​មិនអាច​សុំ​ការបំភ្លឺ​ពី​កញ្ញា ពេជ្រ អា​វី​ហ្សា ចំពោះ​ករណីនេះ​បាន​នៅឡើយ​ទេ។

ដូច្នេះ​គេហទំព័រ​​​Kh Stars​សង្ឃឹមថា ​នឹង​មានការ​ចេញមុខ​បំភ្លឺ​ពី​សាមីខ្លួន​កញ្ញា ពេជ្រ អា​វី​ហ្សា នៅពេល​ក្រោយ​ជុំវិញ​ករណី​បែកធ្លាយ​ដំណឹង​ដ៏​រសើប​ខាងលើនេះ​។​ មិនតែប៉ុណ្ណោះ​ក៏មាន​ការរង់ចាំ​មើលថា​តើ ​ខាង​ក្រសួង​ពិតជា​មាន​វិធាន​ក្តៅ​យ៉ាងណា​ចំពោះ​តារា​ស្រី​ដែល​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ទាំងនោះ៕

Facebook Comments

អត្ថបទទាក់ទង