រឿង​កាន់តែ​ធំ​ហើយ! ខ្ញុង ប្រកាស​ឡើង​ញ័រ​មាត់​ គំរាម​ទម្លាយ​ឈ្មោះ​បុគ្គល​បង្កជម្លោះ​ជា​សាធារណៈ

ភ្នំពេញ ​៖ ​តារា​កំប្លែង​ស្រី​អ្នកនាង សុ​កាន់​ដា ហៅ ខ្ញុង បាន​ផ្ទុះ​កំហឹង​ចេញមុខ​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ដោយ​ធ្វើការ​ព្រមាន​ដល់​ភាគី​បង្កជម្លោះ​ជាមួយគ្នា ​ខណៈដែល​នាង​និយាយថា ​អាច​នឹងមាន​ការទម្លាយ​ឈ្មោះ​របស់​បុគ្គល​រូបនោះ ​បើសិន​នៅតែ​តាម​បង្កបញ្ហា​ទៀត។

តារា​កំប្លែង​សម្បូរ​វោហារ​សព្ទ​អ្នកនាង​ខ្ញុង​បាន​និយាយថា​ ក្តៅចិត្ត​ណាស់​ហា​ធ្វើ​មើល​តែ​វា​ល្អ​ណាស់​អញ្ចឹង​អា​សំគិស ជេរប្រមាថ​គេ ​ហែង​បាន​ឡូ​វ​ហើយ​ហែង​ស្មាន​តែ​ទុក​ហែង​ធ្វើ​ឪ​មែន​ខឹង​ណាស់​។​ហួសចិត្ត​ហ្មង វា​ជេរ​ប្រមាថ​គេ​ហ្នឹង ​វា​អត់​មើលខ្លួន​វា​រាល់ថ្ងៃ​នឹង​ថោកទាប ដល់​កម្រិត​ណា​ទេ សង្វេគ​ណាស់ ហា​។​

បន្ថែម​ពីលើ​នេះ​អ្នកនាង ខ្ញុង រៀបរាប់​ទៀត​ថា ​ចង់​ប្រាប់​ថា ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ​ខ្ញុំ​បាន​ទទួល​កម្មវិធី​មួយ​នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ច្រៀង​នៅ​កោះធំ​ពី​មនុស្ស​ម្នាក់​ ប៉ុន្តែ​ដល់ពេល​ជិត​ដល់​ថ្ងៃ​ចេញទៅ​ថៃ​(​ទី​០៣ ខែ​កុម្ភៈ​) ​ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅ​សួរ​ម្នាក់​នោះ​ថា ​ចំពោះ​កម្មវិធី​ថ្ងៃ​ទី​០២ ​ខែ​កុម្ភៈ​ នៅ​បន្ត​ដំណើរ​ដូចដើម​ទេ​…..​។​ ជា​ចម្លើយ ​ត្រូវ​បាន​បុគ្គល​រូប​នោះ​ប្រាប់​ថា ​អត់​មាន​ទេ​(​លុបចោល)។

អ្នកនាង ខ្ញុង បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ ដែល​នាង​ឡើង​ទៅ​ថៃ​នា​ថ្ងៃ​ទី​២​ឬ​៣​កុម្ភៈ ​ក៏​ស្រាប់តែ​បុគ្គល​រូប​នោះ​ ឆាត​ទៅ​ស្តី​បន្ទោស​ថា ​ហេតុអ្វី​ បាន​ទទួល​កម្មវិធី​ហើយ​ បែរជា​មិន​ទទួលខុសត្រូវ​បែបនេះ​…​។ ​តារា​រូប​នេះ​បញ្ជាក់​ថា​ កុំ​ប្រើ​ពាក្យ​ប្រមាថ ​ឬ​យក​អំណាច​មក​គំរាម​នាង​បើ​មិន​ដូច្នេះ​ទេ​នាង​មានការ​ទម្លាយ​អត្តសញ្ញាណ​ជា​សាធារណៈ​ដើម្បី​ឲ្យ​មហាជន​ស្គាល់​ច្បាស់​បុគ្គល​រូប​នោះ​ជាមិនខាន។

ដូច្នេះ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​វីដេអូ​ព្រមាន​របស់​តារា​កំប្លែង​អ្នកនាង ខ្ញុង ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​


អត្ថបទទាក់ទង