រឿង​អាម៉ាស់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក! បញ្ញា សិ​ដ្ឋ នារី ត្រូវ​ម្នាក់ ​បកអាក្រាត​ភាព​ ​​អាម៉ាស់ ​ជំពាក់​លុយ​និង​ចិញ្ចឹម​ប្រុស​

ភ្នំពេញ ​៖ នេះ​អាច​ចាត់ទុកជា​ដំណឹង​ដ៏​អាម៉ាស់​របស់​តារា​សម្តែង​ប្រុស​លោក បញ្ញា សិ​ដ្ឋ ដែល​ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​នូវ​ទង្វើ​អាក្រក់​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ​ខណៈ​ក៏មាន​ការចែករំលែក​ក​ក្រើ​ក​ពេញ​បណ្តាញ​សង្គម​និង​ចុះផ្សាយ​ព័ត៌មាន​ផង​នោះ​។​

ផ្អែក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នារី​រូប​ស្រស់​ដែល​ត្រូវបាន​គេ​សង្ស័យថា​អាចមាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​លោក​បញ្ញា សិ​ដ្ឋ មាន​ឈ្មោះថា​កញ្ញា តែង​អន បានសរសេរថា​ ពេល​ត្រូវ​សងលុយ​ម្ដេច មិន​ធ្វើ​ច​រិ​ត​ដូច​ខ្ចី​គេ កុំ​ស្មាន​តែ​ប្លុក​ហ្វេ​ស​ប៊ុ​ក លេខ​ទូរស័ព្ទ​ខ្ញុំ ខ​ល​មិន​ន​លើក​អត់​មានអី​កើតឡើង​នោះ ពេល​មក​ពឹង​លន់តួ​​ម្ល៉េះ អះអាង​ចេះ អះអាង​ចុះ ឥឡូវ​ម្តេច​ធ្វើ​ច​រិ​ត​ធូរ​ថ្លៃ​ម្ល៉េះ​…..​។​

ប្រភព​ដដែល​នេះ​បាន​បន្តថា បើ​មិន​ចេញមុខ​មក​ដោះស្រាយ​រឿង​លុយ​នេះ​ទេ ​នឹងមាន​អ្វី​លើសពីនេះ​ទៀត ​ទុក​មុខ​ឲ្យ​ច្រើន​ហើយ ហើយក៏​អត់​ធ្មត់​ច្រើន​ដែរ កុំ​ឲ្យ​មាន​លើសពីនេះ​ទេ​អា​…​មាន​លុយ​អត់​សង​គេ​ទេ យក​ចិញ្ចឹម​តែ​ប្រុស​ហ្នឹងហើយ មាន​លុយ​ទើបបាន​បង់​ឡាន​ផ្តាច​នឹង​ហើយ​ការសង​លុយ​គេ​….​។ ​ទាក់ទង​ដំណឹង​នេះដែរ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ក​ការភ្ញាក់ផ្អើល​និង​រិះគន់​លើ​តារា​ប្រុស​រូបនេះ​មិនគួរណា​ឲ្យ​កើតមាន​រឿងរ៉ាវ​នេះឡើយ​។​

ជា​ប្រតិកម្ម​ភ្លាមៗ​នោះ​តារា​ប្រុស​លោក បញ្ញា សិ​ដ្ឋ​ បានធ្វើការ​ប្រកាស​ព្រមាន​ថា មើលមុខ​ខ្ញុំ​ឲ្យ​ច្បាស់ តារា​សិល្បៈ​ហ្នឹង​ស្រួល​ធ្វើបាប​មែន​ទេ ? ​ខ្ញុំ​សូម​សួរ​បើ​សិន​សិល្បករ​-​សិល្បការិនី​ទាំងអស់​​ ​ជួប​រឿង​ដូច​ខ្ញុំ​តើ​ទទួលយក​បានទេ ?​ គេ​មក​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មើលងាយ​កិត្តិយស​ខ្ញុំ​បែបនេះ​តើ​ព្រម​ទេ ?​បើ​ប៉ះចំ​បងប្អូន​អ្នក​វិញ​ម៉េច​ដែរ​?​។​

លោក បញ្ញា សិ​ដ្ឋ បាន​បន្ថែមថា​ តែ​ខ្ញុំ​នឹងធ្វើ​តាមច្បាប់ ប្រទេស​មានច្បាប់ ចង់​បំផ្លាញ​កិត្តិយស​ខ្ញុំ​មិន​បានទេ ព្រោះ​ជា​រឿង​មិន​ពិត​បើ​ពិត​ខ្ញុំ​និង​ទទួល​តាមច្បាប់​។​

សូម​បញ្ជាក់ដែរថា​ចំពោះ​ការ​បែកធ្លាយ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​និង​ចាប់អារម្មណ៍​ពី​សំណាក់​តារា​សម្តែង​លោក​ញ្ញា សិ​ដ្ឋ នាពេលនេះ​ កំពុងតែ​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​មានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​ជាមួយ​ពាក្យ​និន្ទា​រិះគន់​ខ្លាំងៗ​លើ​តារា​ប្រុស​រូបនេះ​៕​

អត្ថបទទាក់ទង