រំភើប​ណាស់! ឆ្នាំនេះ​លើស​ពី​ឆ្នាំមុន​ ឧកញ៉ា​ចិត្តធម៌ ហុង ពី​វ បរិច្ចាគ​ជូន​មន្ទី​រពេទ្យ​គន្ធបុប្ផា​ជាង​២​លាន​ដុល្លារ​

​ភ្នំពេញ ​៖​ ពិតជា​រំភើប​ណាស់​ដោយ​​​មាន​ការ​អាណិតអាសូរ​ និង​ដើម្បី​រួមចំណែក​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់លាន​នាក់ លោក​ឧកញ៉ា​ចិត្តធម៌ ហុង ពី​វ បានសម្រេច​បរិច្ចាគ​ថវិកា​​ផ្ទាល់ខ្លួន​មាន​ចំនួន​ជាង​២​លាន​ដុល្លារ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។​

បើតាម​ការ​បញ្ជា​ក់​រប​ស់លោក ហេង ឡុង​បាន​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ថា ​ក្នុងនាម​ខ្ញុំបាទ​ជា​ប្រធាន មូលនិធិ​សិល្បករ​ចាស់ជរា​សូម​គោរព​ជូនពរ​ចំពោះ​អ្នកឧកញ៉ា ហុង ពី​វ និង​ក្រុមគ្រួសារ​ដែល​មហាជន​ទទួលស្គាល់ថា​ជា​អ្នកឧកញ៉ា​មហា​ចិត្តធម៌ ដែល​នៅក្នុង​ឆ្នាំ​២០១៩​នេះ អ្នកឧកញ៉ា​បានផ្ដល់​ថវិកា​​លើស​ឆ្នាំមុន​រហូតដល់​ទៅ ២,១៨៨,៨៨៨​ដុល្លារ​អាមេរិក​។​

លោក ហេង ឡុង បាន​បន្ថែម​ទៀ​តា ខ្ញុំបាទ និង​សិល្បករ​សិល្បការិនី​ទាំងអស់​ពិតជា​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​មិនបាន​។ សូម​បងប្អូន​ខ្មែរ​ទាំងអស់​ជួយ share ចែករំលែក​គាំទ្រ​អ្នកឧកញ៉ា ហុង​ពី​វ​ម្នាក់​១ ដើម្បី​ផ្តល់​កម្លាំងចិត្ត​បន្ត​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

សូម​បញ្ជាក់​ថា ​នេះ​ពុំ​មែន​ទើប​ជា​លើក​ទី​១​នោះទេ ​ដែល​លោក​ឧកញ៉ា​ចិត្តធម៌ ហុង ពី​វ តែងតែ​ចូលរួម​បរិច្ចាគ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ​ខណៈដែល​កន្លងមក​លោក​ឧកញ៉ា​ចិត្តធម៌​តែងតែ​ជួយឧបត្ថម្ភ​ដល់​មន្ទី​រពេទ្យ​ជា​រៀងរាល់ឆ្នាំ​ផង​នោះ​៕​

 

អត្ថបទទាក់ទង