លក្ខខណ្ឌ​៣​ចំណុច​របស់ ទេព បូ​ព្រឹក្ស ត្រូវបាន​ភាគី​បង្ក​និង​ម្ចាស់​ហាង​សូម​ពិចារណា​

Spread the love

​ភ្នំពេញ​ ៖ ​នា​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ​មេធាវី​ការពារ​ក្តី​របស់​តារា​ចម្រៀង​ស្រី​របស់​ហង្ស​មាស​កញ្ញា ទេព បូ​ព្រឹក្ស​និង​ម្ចាស់​ហាង​រួមទាំង​ភាគី​ ​យក​កំប៉ុង​ស្រា​បៀរ​គប់​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវបាន​ចូលខ្លួន​ដោះ​ស្រាយ ខណៈ​ជនរងគ្រោះ​ស្នើ​សុំ​៣​ចំណុច​លើ​ភាគី​បង្ក​។​

យោងតាម​លោក ហេង ឡុង បាន​រៀបរាប់ថា ​នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ​នេះ ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​កញ្ញា ទេព បូ​ព្រឹក្ស បាន​ជួប​ផ្ទាល់​ជាមួយនឹង​ជនបង្ក​ឈ្មោះ ឆេង រស្មី (​រូប​ខាងក្រោម​)​ដែលជា​អ្នក​គប់​កំប៉ុង​ស្រា​បៀរ​គប់​មកលើ​កញ្ញា ទេព បូ​ព្រឹក្ស អំឡុងពេល​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ហាង​ខាងលើ​។​

លោក ហេង ឡុង បន្តថា ​ជា​ចម្លើយ​ទាំង​ជនបង្ក និង​ម្ចាស់​ហាង​បាន​ឆ្លើយថា​ខ្លួន​ស្រវឹង​តើ​បងប្អូន​ទាំងអស់គ្នា​ទទួលយកបាន​ទេ​? បើ​គ្រាន់តែ​ពួកគាត់​ឆ្លើយ​ដោះសា​ថា​ ស្រវឹង​បែបនេះ​? តើ​ភាពឈឺចាប់ និង​ខ្មាស​គេ​ប៉ុណ្ណា​រហូត​ហ៊ាន​ទៅដល់​ធ្វើការ live យំ​ស្រែក​តាម​facebook ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ឱ្យ​មហាជន​ជួយ​រក​យុត្តិធម៌​? ។​

គូស្នេហ៍​លោក ហេង ឡុង បាន​បញ្ជាក់ថា​សំណូមពរ​របស់​ភាគី ទេព បូ​ព្រឹក្ស មាន​៣​ចំណុច​ដូចខាងក្រោម​៖១, ធ្វើ​សន្និសីទកាសែត​សុំទោស​ជា​សាធារណៈ ។​២, សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិ យស​ចំនួន​១០​ម៉ឺន​ដុល្លារ​និង​៣,​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​អាជ្ញាធរ មិន​គុំកួន​សងសឹក​គ្នា​បញ្ចប់ទំនាស់​ដោយ​សន្តិ​វិធី​។​ភាគី​ជនបង្ក​បាន​ដកឃ្លា​ដើម្បី​ពិចារណា​ទៅលើ​សំណូមពរ​ទាំងបី​របស់​ជនរងគ្រោះ​។ អរគុណ​សម្រាប់​បងប្អូន​ដែល​គាំទ្រ​និង​ចូលរួម​ឈឺចាប់​ជាមួយ​កញ្ញា ទេព បូ​ព្រឹក្ស អរគុណ​សម្រាប់​ការ​ស៊ែរ​ចែករំលែក​ជូន​មហាជន​ជ្រាប​ជា​ព័ត៌មាន​។​

គួរ​រម្លឹក​ថា ​តារា​ចម្រៀង​ស្រី​ពូកែ​ខាង​ក្បាច់​រាំ​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៥ ​ខែធ្នូ​ ឆ្នាំ​២០១៨​កន្លង​មក​នេះ​ បាន​រង​នូវ​ភាព​អាម៉ាស់​មួយ​ បន្ទាប់​​ពី​មាន​ការប្រមាថ​មើលងាយ​កិត្តិយស​លើ​ខ្លួន​ជា​ស្ត្រី​ខ្មែរ​ពី​សំណាក់​បុរស​ម្នាក់​​ នៅក្នុង​ សមុទ្រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

បើតាម​ការ​អះអាង​ពី​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស បាន​ឲ្យ​ដឹងថា ​ចំពោះ​សំណង​ចំនួន​១០​ម៉ឺន​ដុល្លារ​គឺ​នាង​នឹង​បរិច្ចាគ​ទាំងស្រុង​ដោយ​មួយចំណែក​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ចាស់ជរា និង​កុមារកំព្រា​ខ្វះខាត​នៅតាម​សហគម​ឬ​មណ្ឌល​កុមារ​កំព្រា​ផង​ដែរ​៕​

Facebook Comments

អត្ថបទទាក់ទង