លេង​មួយឈុត​នេះ ​ធ្វើ​ឲ្យ​នាយ ពែ​កមី ខ្លោចចិត្ត​អាណិតកូន​ស្រី​ខ្លាំង​

Spread the love

​ភ្នំពេញ ៖ ​តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​CTN​នាយ ពែ​កមី បានបង្ហាញ​ពី​អារម្មណ៍​ខ្លោចចិត្ត​អាណិត​ដល់​កូនស្រី​របស់ខ្លួន​ខ្លាំង ​ខណៈដែល​នៅក្នុង​ឈុត​សម្តែង​នៃ​សាច់រឿង​មួយ​គេ​តម្រូវអោយ​កូនស្រី​សំណព្វចិត្ត​របស់ខ្លួន​ ចុះទៅ​ក្នុង​អណ្តូងទឹក​ទាំង​កណ្តាលយប់​ផង​នោះ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​និង​វីដេ​អូ​នៃ​សកម្មភាព​សម្តែង​ដោយ​តម្រូវ​ឲ្យ​ចុះទៅ​ក្នុង​កណ្តូ​ង​ទឹក​ទាំង​កណ្តាលយប់​នោះ គេ​សង្កេតឃើញ​ទឹក​កូនស្រី​នាយ ពែ​កមី មាន​ការភិតភ័យ​ទឹកមុខ​ស្លេកស្លាំង​ចង់​យំ​ផងដែរ​។​ ប៉ុន្តែ​ដោយមាន​ការលើកទឹកចិត្ត​ពី​សំណាក់​ក្រុមការងារ​រួមទាំង​នាយ ពែ​កមី ផង​នោះ បាន​ធ្វើ​ការងារ​សម្តែង​នេះ​សម្រេច​ជោគជ័យ​។​

តារា​កំប្លែង​នាយ ពែ​កមី បានធ្វើការ​បង្ហោះ​ភ្ជាប់​នឹង​ការសរសេរ​ដូច្នេះ​ថា ដើម្បី​កុន​ទ្រាំ​ទៅ​កូន អាណិតកូន​ណាស់ (​ថត​រឿង​សម្រែក​កូន​តា​ស័​ក្កិ​៥)។ តាមរយៈ​នេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​លើកទឹកចិត្ត​ដល់​កូនស្រី​របស់​នាយ ពែ​កមី។ ​ដើម្បី​បានដឹង​កាន់តែច្បាស់​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​របស់​គេហទំព័រ​Kh Stars​ទស្សនា​នូវ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ថត​របស់​កូន​នាយ ពែ​កមី ដូចខាងក្រោម​នេះ​៖៕​


Facebook Comments

អត្ថបទទាក់ទង