លេច​វត្តមាន​តារា​៤​រូប​ក្លាយជា​គណៈកម្មការ​កម្ម​វិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​X Factor Cambodia

Spread the love

ភ្នំពេញ​ ៖ ​ទីបំផុត​បែកធ្លាយ​ហើយ​វត្តមាន​របស់​តារាចម្រៀង​ប្រុស​-​ស្រី​ចំនួន​៤​រូប​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​ ដែល​ក្តាប់​បាន​ឱកាស​គ្រង​ដំណែង​ក្លាយ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ទូរទស្សន៍​ហង្ស​មាស គឺ​កម្មវិធី X Factor Cambodia។

ចំពោះ​វត្តមាន​តារាចម្រៀង​ប្រុស​-​ស្រី​ដែល​នឹងមាន​សមត្ថភាព​ក្នុងការ​កាន់​ក្បាល​មេក្រូ​ធ្វើជា​គណៈកម្មការ​ដាក់ពិន្ទុ​ដល់​បេក្ខជន​ និង​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ទូរទស្សន៍​ហង្ស​មាស គឺ​កម្មវិធី​X Factor Cambodia​គឺមាន ​៖ ​កញ្ញា ឱក សុគន្ធ​កញ្ញា ,​លោក ណុប បា​យ៉ា​រិ​ទ្ធ , លោក ខេមរៈ សិរីមន្ត និង​តារា ចម្រៀង​ស្រី​កញ្ញា សុខ សីឡា​លីន។

ស្របពេល​ជាមួយគ្នានេះដែរ​អ្វី​ដែលជា​រឿង​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ​​ គឺ​ក្រោយពេល​បានឃើញ​វត្តមាន​តារាចម្រៀង​ប្រុស​-​ស្រី​២​រូប​គឺ​លោក ខេមរៈ សិរីមន្ត និង​កញ្ញា សុខ សីឡា​លីន ក៏​ទើប​ទទួលបាន​ឱកាស​ក្នុងការ​គ្រង​តំណែង​ក្លាយជា​គណៈកម្មការ ក្នុង​កម្មវិធី ប្រឡង​ចម្រៀង​របស់ ទូរទស្សន៍​ហង្ស​មាស គឺ​កម្មវិធី «X Factor Cambodia» ដែលជា​កម្មវិធី​លំដាប់​កំពូល ល្បី​ពាសពេញ​ពិភពលោក ដែល​ប្លែក​ពី​កម្មវិធី​ប្រឡង​ចម្រៀង​ឯទៀត​ផងដែរ។

ដោយឡែក​ផ្ទុយ​ពីនេះ​ក៏មាន​មតិ​មួយចំនួនទៀត​បានធ្វើកា​រ​រិះគន់​ផងដែរ​លើ​តារាចម្រៀង​ស្រី​កញ្ញា ឱក សុគន្ធ​កញ្ញា ដោយ​ហេតុផល​បែបនេះ​ថា និយាយ​មែន​កម្មវិធី​នេះ ខ្ញុំ​តែងតែ​តាមដាន ព្រោះ​ជា​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក ទទួលស្គាល់ សុគន្ធ​កញ្ញា មាន​សមត្ថភាព​តែ​ច្រើនពេក​ហើយ បើសិន​ដាក់ ពេជ្រ សោភា វិញ​ខ្ញុំ​គិតថា កាន់តែ​សប្បាយ​និង​កាន់តែ​អស្ចារ្យ (​អារម្មណ៍​ពិត​របស់ខ្ញុំ កុំអោយ​ដ​ដែលៗ​ពេក​)​។​សូមបញ្ជាក់ថា​កម្មវិធី​នេះ​នឹង​ត្រៀម​ធ្វើការ​ផ្សាយ​ឆាប់ៗ​នៅលើ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស៕

 

   

Facebook Comments

អត្ថបទទាក់ទង