លោក​ត្រាំ​ធ្វើ​ឲ្យ​ចិន​និង​កូរ៉េខាងត្បូង​ខឹង​ជាមួយ​ពន្ធ​ពាណិជ្ជកម្ម​ថ្មី

Spread the love

ប្រធានាធិបតី​អាមេរិកលោក​ដូ​ណា​ល់​ត្រាំ​បាន​យល់ព្រម​លើ​ការយកពន្ធ​ដ៏​ខ្ពស់​ក្រៃលែង​ទៅលើ​ការ​នាំចូល​បន្ទះ​សូ​ឡា​ព្រះអាទិត្យ​និង​ម៉ាស៊ីនបោក​ខោអាវ​ដើម្បី​ការពារ​ផលិតករ​អាមេរិក​ដែល​បង្កើត​ឲ្យ​មាន​កំហឹង​យ៉ាងខ្លាំង​នៅ​ប្រទេស​ចិន និង​នៅ​កូរ៉េខាងត្បូង​និង​ថែមទាំង​មានការ​តវ៉ា​នៅក្នុង​ស្រុក​ទៀតផង​។​

ក្រុង​សេអ៊ូល​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៣​ខែមករា​ថា​ខ្លួន​មាន​ផែនការ​នឹង​យក​បញ្ហា​នេះ​ទៅប្តឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ចំណែក​ក្រុង​ប៉េកាំង​បាន​សម្តែង​ចេញ​នូវ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​។​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ព្រមាន​ដោយ​ពំ​ុ​បានបង្ហាញ​នូវ​ការប្រឆាំង​តប​ណាមួយ​នោះ​ថា “​ជាមួយ​សមាជិក​អង្គការ WTO ផ្សេងៗ​ទៀត ចិន​នឹង​ការពារ​យ៉ាង​មុ​ឺ​ង​ម៉ាត់​នូវ​ផលប្រយោជន៍​ត្រឹមត្រូវ​តាមច្បាប់​របស់ខ្លួន​”​។​

នៅ​អាមេរិក​ទង្វើ​នេះ​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ដោយ​ឧស្សាហកម្ម​សូ​ឡា​ដែល​បាន​និយាយថា ពន្ធ​នេះ​នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​មួយ​និង​បណ្តាល​ឲ្យ​បាត់បង់​ការងារ​របស់​អាមេរិក​និង​ប្រាក់​រាប់ពាន់​ដុល្លារ​នៅក្នុង​វិនិយោគ​ដោយ​ពំ​ុ​បាន​ជួ​ួ​យ​អ្នកផ្គត់ផ្គង់​ក្នុងស្រុក​ឆ្លើយតប​តម្រូវ​ការដែល​បាន​កើនឡើង​នោះទេ​។​

តំណាង​ពាណិជ្ជកម្ម​អាមេរិកលោក Robert Lighthizer បាន​និយាយថា​ពន្ធ​នេះ​ត្រូវ​បានដាក់​បង្ខំ​បន្ទាប់ពី​ការពិនិត្យ​មើល​ឡើងវិញ​យ៉ាង​ល្អិតល្អន់​ដោយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក US TR និង​គណៈកម្មការ​ពាណិជ្ជ​កម្ម​អន្តរជាតិ​អាមេរិក​ដែល​ឯករាជ្យ​ដែល​បាន​កំណត់ថា ផលិតករ​អាមេរិក​ត្រូវ​រង​ឈឺចាប់​យ៉ាង​ធ្ងន់​ដោយ​ការនាំ​ចូល​នេះ​។​

រដ្ឋការ​អាមេរិក​បានដាក់​បង្ខំ​ពន្ធ​រហូតដល់​៥០​ភាគរយ​ទៅលើ​ការនាំ​ចូល​ម៉ាស៊ីនបោក​ខោអាវ​រយៈពេល​៣​ឆ្នាំ​និង​រហូត​ទៅដល់​៣០​ភាគរយ​ទៅលើ​បន្ទះ​សូ​ឡា​នៅក្នុង​រយៈពេល​៤​ឆ្នាំ​។ ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាមេរិក​និង​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​នៅក្នុង​ការប្រឆាំង​របស់​ក្រុង​វា​៉​សី​ុ​ន​តោន​ជាមួយ​កូរ៉េខាងជើង​នោះបាន​និយាយថា​ខ្លួន​នឹងដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ WTO ។​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់ខ្លួន​លោក Kim Hyun Chong បាន​និយាយថា ពន្ធ​នេះ​គឺ​ហួសហេតុ​ណាស់​និង​អាច​ចាត់ទុកថា ជាការ​រំលោភ​មួយ​ចំពោះ​ខ​ទាំងឡាយ​ដែលមាន​ចែង​នៅក្នុង​បទ​ប្បញ្ញត្តិ​របស់​អង្គការ WTO ។​

ក្រុមហ៊ុន​សាម​សុងបាន​និយាយថា ពន្ធ​នេះ​គឺជា​ពន្ធ​ដាក់​ទៅលើ​អ្នកប្រើប្រាស់​ម្នាក់ៗ​ដែល​ចង់​ទិញ ម៉ាស៊ីនបោក​ខោអាវ​នេះ​។ L.G អេឡិចត្រូនិក​ជា​ក្រុមហ៊ុន​មួយទៀត​របស់​កូរ៉េខាងត្បូង​បាន​ខឹង​មួរ​មៅ​ចំពោះ​ការសម្រេច​នេះ​ដោយបាន​និយាយថា “​ប្រជាជន​អាមេរិក​រាប់លាន​នាក់​ចូលចិត្ត​ម៉ាស៊ីនបោក​ខោអាវ​ម៉ាក L.G របស់​ពួកគេ​។ អ្នកប្រើប្រាស់​គួរតែ​ជ្រើសរើស​នូវ​ការសម្រេច​ថា​តើ​ម៉ាស៊ីនបោក​ខោអាវ​ណាមួយ​ដែល​ពួកគេ​ចង់បាន​។​

កាលពី​ឆ្នាំកន្លងមក លោក​ត្រាំ​បានចាប់ផ្តើម​ចាត់វិធានការ​លើ​ករណី​ពាណិជ្ជកម្ម​ជាច្រើន​ដែល​
​ក្រសួងពាណិជ្ជកម្ម​រប​ស់លោក​បាន​ហៅថា ជា​វិធានការណ៍​ពាណិជ្ជកម្ម​មិន​ធ្លាប់មាន​ពីមុន​ទៅលើ​ការងារ​ពាណិជ្ជកម្ម​។​មនុស្ស​ជាច្រើន​បាន​តម្រង់​ទៅរក​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាមេរិក​ដែល​ឆ្នាំកន្លងមក​បាន​ដំណើរការ​ពាណិជ្ជកម្ម​លើស​តម្រូវការ​ជាមួយ​អាមេរិក​ហើយ​ដែល​បាន​បង្កើត​ឲ្យ​មាន​កំហឹង​យ៉ាងខ្លាំង​ពី​លោក​ត្រាំ​នោះ​៕

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment