លោក​ថៃ នរៈ​សត្យា មាន​ភរិយា​ស្អាត​និង​អាយុ​ប្រហែល​ចៅ ​ក្រោយ​បែកបាក់​ជាមួយ​អតីត​ភរិយា​

Spread the love

​ភ្នំពេញ​ ៖ មហាជន​និង​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​នាំគ្នា​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ក្រោយ​ពេលដែល​មុខមាត់​ពិត​ភរិយា​វ័យក្មេង​និង​ស្រស់ស្អាត​របស់លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ត្រូវបាន​ទម្លាយ​ជា​សាធារណៈ ​បន្ទាប់ពី​លោក​និង​ភរិយា​អាយុ​ស្ទើរ​ស្មើ​​ចៅ​រូបនេះ ​បាន​រួមរស់​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​ ក្រោយពី​បែកបាក់​គ្នា​ជាមួយ​អតីត​ភរិយា​ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​Freshie Boy លោក​ថៃ នរៈ​វិទូ​។​

ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​បាន​កើតឡើង​ខណៈដែល​លោក​ថៃ នរៈ​សត្យា និង​ភរិយា​វ័យក្មេង​កាលពី​ថ្មីៗ​នេះ​ ត្រូវបាន​គេ​ចែករំលែក​នូវ​រូបភាព​ជាច្រើន​សន្លឹក​នៃ​ពិធី​សំពះផ្ទឹម​នា​ពិធី​អបអរ​ឡើងផ្ទះ​វិឡារ​ថ្មី​។ ​ចំពោះ​ស្ត្រី​មេម៉ាយ​ស្រស់ស្អាត​រូបនេះ​គឺជា​លោកជំទាវ​ថ្មី​ ខណៈ​ដែលមាន​មហាជន​និង​អ្នក​និយម​លេង​បណ្តាញ​សង្គម​ជាច្រើន​នាំគ្នា​សរសើរ​ថា​ភ រិយា​របស់លោក​ទាំង​វ័យក្មេង​និង​ស្រស់ស្អាត​ខ្លាំង​។​

ផ្អែក​តាម​ម្ចាស់​Account Facebook មាន​ឈ្មោះថា​Tep Sreythear (​ឈ្មោះ​ពិត ទេព សុធី​តា​)​បាន​សរសេរ​រៀប​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ពិធី​នោះ​ថា នាង​ខ្ញុំ​និង​ស្វាមី​សូម​អរគុណ​ដល់​ភ្ញៀវ​ទាំងអស់​ដែល​បាន​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​របស់​នាង​ខ្ញុំ​ស្ថិតនៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​​ ​ចាស​សូម​សុខ​សប្បាយ​និង​សុខ​ភាពល្អ​ទាំងអស់គ្នា​។​

នៅក្នុង​ឱកាស​នៃ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ភរិយា​អ្នកនាង ទេព សុធី​តា នេះដែរ​ក្រៅតែពី​វត្តមាន​របស់​មន្ត្រីរាជកា​រ​មួយចំនួន​ពោលគឺ​ក្នុងនោះ​ក៏មាន​វត្តមាន​ពី​សំណាក់​តារា​ល្បីៗ​ដូចជា​នាយ ក្រឹម ចូលរួម​ច្រៀង​រាំ​បង្ក​បរិយាកាស​សប្បាយរីករាយ​ផងដែរ​។​លោក​ថៃ នរៈ​សត្យា និង​ភរិយា​វ័យក្មេង​ស្រស់ស្អាត​ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ប្អូនជីដូនមួយ​អតីត​ភរិយា​ដើម​មុន​រូបនេះ​គឺ​បាន​រួមរស់​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មកហើយ​បន្ទាប់ពី​មេម៉ា​យ​និង​ពោះម៉ាយ​រៀងខ្លួន​ដោយ​គ្រាន់តែ​កន្លងមក​មិន​ការប្រកាស​ជា​សាធារណៈ​បើក​ចំហ​ពី​ចំណង​ស្នេហ៍​ប៉ុណ្ណោះ​។
​បន្ទាប់ពី​អ្នកនាង ទេព សុធី​តា បាន​បង្ហោះ​រូប​ផ្អែមល្ហែម​ជាច្រើន​សន្លឹក​អមដោយ​ការ​ប្រកាសថា លោក ថៃ នរៈ​សត្យា គឺ​ស្វាមី​ខ្លួន​នោះ​ភ្លាមៗ​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​កាន់តែ​មានការ​លួច​ច្រណែន​ថា លោក ថៃ នរៈ​សត្យា ពិតជា​សំណាង​ណាស់ ដែល​វ័យ​ជ្រេ​ទៅហើយ តែ​បាន​ភរិយា​ក្រោយ​វ័យ​ស្មើនឹង​កូន​ធ្វើជា​គូជីវិត​។​ខណៈដែល​គិត​មកទល់ពេលនេះ​លោក ថៃ នរៈ​សត្យា មាន​វ័យ​ប្រមាណ​៧០​ឆ្នាំ​ទៅហើយ៕​

  

Facebook Comments

អត្ថបទទាក់ទង