លោក ថៃ នរៈ​សត្យា ហៅ អ៊ឹម ជីវ៉ា ថា​ជា​ក្តិបមមង់​តារា​ខណៈ អ៊ឹម ជីវ៉ា ឆ្លើយតប​វិញ​បង្កប់ន័យ​កកឈាម !

Spread the love

​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ផលិត​វីដេអូ​ធ្វើ​ត្រាប់​តាម​លើ​ករណី​របស់​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវបាន​​បុរស​ម្នាក់ ជះ​ស្រា​បៀរ​និង​គប់​កំប៉ុង​អំឡុង​ពេល​កំពុង​ច្រៀង​លើ​ឆាក​ពី​សំណាក់​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា ហាក់​មាន​ចេតនា​ផ្លែផ្កា​ឲ្យ​លោក ថៃ នរៈ​សន្យា ដែល​បានផ្តល់​សម្ភាសន៍​និយាយថា​ករណីនេះ​ជា​រឿង​តូចតាច​នោះ ​ភ្លាមៗ​នេះ​ក៏​ស្រាប់តែ​មានប្រតិកម្ម​ពី​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​គឺ​លោក ថៃ នរៈ​សន្យា លើ​ការផលិត​វីដេអូ​របស់លោក អ៊ឹម ជីវ៉ា ។​

ប្រតិកម្ម​របស់លោក ថៃ នរៈ​សន្យា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានលើកឡើង​ថា ​វា​ជា​ករណី​ដែល​គួរ​ឲ្យ​អាណិត​ណាស់​ចំពោះ​ក្តឹប​មមង់​តារា​មួយ​នេះ​…..​ស្អី​ក៏​មិនអាច​អំណោយផល​ចំពោះ​ភាព​ដែល​អាច​លេចធ្លោ​ក្នុង​សិល្បៈ​បានដែរ មានតែ​ខំ​បោក​ក្បាល​ទៅ​នឹង​រឿង​កំប៉ិកកំប៉ុក​អញ្ចឹង​ហើយ​ក្រែង​បាន​គេ​ស្គាល់​ខ្លះ​ទោះ​ដឹង​ជាមុន​ថា​វា​មិនអាច​អូស​មុខ​ទៅរក​ភាព​ល្បី​ខាង​ល្អ​កើត​ក៏ដោយ​។​

ភ្លាមៗ​នេះ​ដោយ​មិន​ទុកពេល​បង្អង់​យូរ​លោក អ៊ឹម ជីវ៉ា ក៏​ស្រាប់តែ​ចេញមុខ​ឆ្លើយតប​បែប​ត្រជាក់​បង្កប់​អត្ថន័យ​បែបនេះ​ថា​ សូម​គោរព​និង​ជូន​ចំពោះ​ឯកឧត្តម ថៃ នរៈ​សត្យា ដោយ​ក្តី​គោរព ក្មួយ​សូម​ជម្រាប​ឯកឧត្តម​ថា ក្មួយ​ជា​ក្តឹប​មមង់​តារា វា​មិន​ល្បី មិន​លេចធ្លោ​ទេ​ឯកឧត្តម តែ​ក្មួយ​ខំប្រឹង​រស់​ដោយ​ការតស៊ូ​ពី​បាត​ដៃទទេ​ជាមួយ​សិល្បៈ រស់នៅ​ជាមួយ​ព្រះសង្ឃ មិនដែល​បាន​បំផ្លាញ​យកលុយ​ម៉ែឪ​ចាយ​ឬ​បំផ្លាញ​ក្នុង​គ្រួសារ​ឡើយ​។​

លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា​ក្មួយ​ខំប្រឹង​ចង់​ល្បី​ដោយ​មិន​ប្រើ​ខ្សែ​ដូច​គេ ..!​។​អ្នកខ្លះ​កូន​ប្រលង​ហ្វេ​ស​ស៊ី​ឪ​ធ្វើ​គណៈអធិបតី​.. តាំងពី​ក្មួយ​ចូល​សិល្បៈ​មក​ក៏​មិនដែល​បាន​ដើរ​ទៅណា​ដើម្បី​បំផ្លាញ​សង្គម អោយ​សង្គម​ស្អប់ខ្ពើម ហើយ​ខ្ញុំ​ក៏​មិនបាន​ទៅ​លក់​គ្រឿង​ញៀន​ដែរ ឯកឧត្តម​អើយ ..​។ ក្មួយ​ក៏​មិនបាន​ទៅ​ខ្ចីលុយ​ធនាគារ​ដើម្បី​បំពេញ​ភាព​ហ៊ឺហា​ដូច​អ្នកខ្លះ​ទេ​ឯកឧត្តម ..! គឺ​ក្មួយ​ទទួលស្គាល់​អ្វីដែល​ក្មួយ​មាន ក្មួយ​ជា​អ្នកក្រ​រស់​ដោយ​កិត្តិយស បើ​គេ​ជួល​ទៅ​សម្តែង​ក្មួយ​ទៅ ទៅ​ច្រៀង​ម្តង​បានតែ​១០​ដុល្លារ ឡើង​ទូរទស្សន៍​ម្តង​គេ​អោយតែ ២០​ដុល្លារ​ហ្នឹង​ឯកឧត្តម ក្មួយ​ខំប្រឹង​រកលុយ​មក​ចិញ្ចឹម​គ្រួសារ​។​

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​បន្ថែមថា​ក្មួយ​សូម​ថ្លែងអំណរគុណ​ដែល​ឯកឧត្តម​ប្រើ​ភាសា​សរសេ​លើ​Comment Facebook ភាសា​​សរសេ​រប​ស់ឯក​ឧ​ត្ត​ម​ក្មួយ​មិន​ថា​ឯកឧត្តម​មើលងាយ​ក្មួយ​ទេ​តែ​ក្មួយ​ពិតជា​មាន​កិត្តិយស​ដែល​បាន​រដ្ឋលេខាធិការ​ក្រសួង​មក​comment ចំពោះ​ពាក្យពេចន៍​ដ៏​មានន័យ​ក្នុង comment នេះ​។​សូម​គោរព​ជូនពរ​ឯកឧត្តម​និង​ក្រុមគ្រួសារ​មាន​សុខ​ភាពល្អ​ជោគជ័យ​សំរេច​គ្រប់​ភារកិច្ច៕​



Facebook Comments

អត្ថបទទាក់ទង