លោក វ៉ិ​ច​ទ័​រ ​​​​ព្រួយបារម្ភ​អំពី​ជំងឺ​ម្យ៉ាង​កំពុង​កើតមាន​លើ​កូនស្រី​សំណព្វចិត្ត វ៉ាន់ នី​ឡា​

​ភ្នំពេញ ​៖ ស្រប​ពេលដែល​កូនស្រី​សំណព្វចិត្ត​តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា កំពុង​តែមាន​ជំងឺ​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទាំង​ក្តី​ព្រួយបារម្ភ​នោះ​ ក្នុងនាម​ខ្លួន​ជា​ឪពុក​លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ ភ្លាមៗ​នេះ ​បានបង្ហាញ​អារម្ភ​ហាក់​មិន​សប្បាយចិត្ត​លើ​ជំងឺ​ដែល​បាន​កំពុង​កើតឡើង​ចំពោះ​កូនស្រី​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ដ៏​ភ្ញាក់ផ្អើល​និង​ក្តី​ព្រួយបារម្ភ​សម្រាប់​អ្នកគាំទ្រ ​ខណៈ​ដែល​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា កំពុង​ស្ថិតនៅ​មន្ទី​រពេទ្យ​នេះដែរ​លោកតា វ៉ិ​ច​ទ័​រ បាន​លើកឡើងថា ឆាប់​ជា​ឡើង​កូនស្រី​របស់​ប៉ា​។ ​តាមរយៈ​សារ​ខាងលើ​នេះដែរ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ញើ​សារ​សួរនាំ​ថា​ តើ វ៉ាន់ នី​ឡា មាន​ជំងឺ​អ្វី​បានជា​ត្រូវ​ចូល​ពេទ្យ​បែបនេះ​។​

ដោយសារ​បញ្ជាក់​ពី​ក្តី​ព្រួយបារម្ភ​និង​សំនួរ​ជាច្រើន​របស់​មហាជន​លោក សុវណ្ណ រឹទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បានធ្វើ​ការឆ្លើយ​យ៉ាង​ប្រ​ញាប់​ថា នី​ឡា គ្រុនឈាម​ក្មួយ។ បច្ចុប្បន្ន​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា កំពុងតែ​សម្រាក់​ព្យាបាល​នៅ​មន្ទី​រពេទ្យ​សង់​ត្រា​ល់ រាជធានី​ភ្នំពេញ​។​ ជា​កត់សម្គាល់​ពេលនេះ​មាន​ទស្សនិកជន​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​នាង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផងដែរ​។​

សូមបញ្ជាក់ថា​ តារា​កំប្លែង​ស្រី​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា ក្រោយពេល​ចូលខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​ឆ្នាំ​មកនេះ​ឃើញថា ​ទាំង​ការគាំទ្រ​និង​ប្រជាប្រិយភាព​ហាក់​មាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ​មិនតែប៉ុណ្ណោះ​នាង​ក៏​ទទួលបាន​ឱកាស​ច្រើន​សម្រាប់​បង្ហាញ​វត្តមាន​លើ​វិថី​សិល្បៈ​ទៀតផង​៕​

 

អត្ថបទទាក់ទង