លោក ហង្ស ព្រី​ន្ស​យ៉ា បំភ្លឺ​ការពិត​ ក្រោយ​ផ្ទុះ​ព័ត៌មាន​ថា​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​បាន​លក់​ដី​ខ្យល់​ឲ្យ​អតិថិជន​ខ្លួន​

Spread the love

​បាត់ដំបង​ ៖ ​លោក ហង្ស ព្រី​ន្ស​យ៉ា ដែលជា​អ្នកសេដ្ឋកិច្ចវិទូ​និង​ជា​ម្ចាស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​ក្រោយពេល​មាន​ព័ត៌មាន​បំផ្លើស​ផ្ទុយ​ពី​ការពិត​ថា​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​បាន​លក់​ដី​ខ្យល់​និង​គម្រោង​មួយ​នេះ​បានគេច​ពី​ការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង​នោះ ​លោក​បាន​ចេះ​មុខ​អះអាងថា ​បន្ទាប់ពី​មានការ​ចោទប្រកាន់​បែបនេះ ​លោក​គឺ​បាន​យក​ឯកសារ​ទិញ​ដី​ក្នុង​គម្រោង​ឋាន​ព្រះឥន្ទ​អោយមើល​ដោយ​មិនបាន​គេច​ទេ​ហើយ​លោក​នឹង​យក​ក្បាល​មក​ធានា​ប្រសិនបើ​មាន​អតិថិ​ជនណាម្នាក់​ទិញ​ដី​គម្រោង​ឋាន​ព្រះឥន្ទ​ហើយ​មិនបាន​ចម្ការ​។​

លោក ហង្ស ព្រី​ន្ស​យ៉ា និយាយទៀតថា​ នេះ​អាចជា​ករណី​បំផ្លើសការពិត​និង​ធ្វើ​ស៊ី​ពី​ភាគី​ណាមួយ​ដែល​ចង់​បង្ខូចឈ្មោះ​ក្រុមហ៊ុន​លោក​ដោយ​បានដាក់​បណ្ដឹង​បំផ្លើស​ទៅកាន់​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង ហើយ​នៅពេលដែល​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​តប​តាម​ការកោះហៅ បែរ​ជាមាន​បុគ្គល​ម្នាក់​ស្នើអោយ​លោក​ប្រគល់​លុយ​៩​ម៉ឺន​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​។​ ក្រោយពេល​អាជ្ញាធរ​បាន​ចាប់​តំណាង​របស់​ក្រុមហ៊ុន​លោក​ទៅ​សួរចម្លើយ​លោក​បាន​ចូលខ្លួន​ទៅ​បកស្រាយ​ភ្លាមៗ ដោយបាន​ទាំង​ប្រមូល​ឯកសារ​យកទៅ​បញ្ជាក់​ដើម្បី​អោយដឹងថា គម្រោង​លក់​ដីចម្ការ​ពុះ​ឡូ​តិ៍​របស់លោក​ទាំងអស់ មិន​ថា​នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ ឬ សៀមរាប ដែល​បាន​ប្រកាសឡើង គឺ​សុទ្ធ​តែមាន​ដី​សម្រាប់​ប្រគល់ជូន​អតិថិជន​ទាំងអស់​។

លោក ហង្ស ព្រី​ន្ស​យ៉ា លើកឡើង​ទៀតថា​ លោក​មាន​ឯកសារ​បញ្ជាក់​ច្បាស់​ពី​គម្រោង​ឋាន​ព្រះឥន្ទ​ហើយ​លោក​ក៏មាន​ដី​សម្រាប់​ប្រគល់​អោយ​អតិថិជន​ហើយ​លោក​បាន​អះអាងថា ​ខ្លួន​ហ៊ាន​យក​ក្បាល​មក​ធានា ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទិញ​ចម្ការ​នៅ​កន្លែង​ណាមួយ​ពី​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ហើយ​មិន​ទទួលបាន​ដី​។ ​លោ​កថា ​លោក​កំពុង​ឈូសឆាយដី​ដែល​ប្រមូល​ទិញ​ពី​ពលរដ្ឋ ដើម្បី​ដាំ​ជា​ចម្ការ​ផ្សេងៗ ហើយ​ពុះ​ជា​ឡូ​តិ៍​ប្រគល់​អោយ​អតិថិជន​តាម​ដំណាក់កាល ដែល​បាន​សន្យា ដោយ​មិនមែន​ប្រកាស​លក់​ដី​ខ្យល់​ដូច​ការចោទប្រកាន់​មួយចំនួន​នោះទេ​។

លោក ហង្ស ព្រី​ន្ស​យ៉ា បន្ថែមថា តើ​ក្រុមហ៊ុន​របស់លោក​ដល់​ដំណាក់កាល​ប្រគល់​ដី ហើយ​មិនមាន​ដីចម្ការ​ប្រគល់ជូន​អតិថិជន​ឬ​នៅ ទើប​មក​ចោទ​និង​បំផ្លើស​ព័ត៌មាន​ថា​លោក​លក់​ដី​ខ្យល់ ហើយ​លោក​យល់ថា​នេះ​ជា​ករណី​ធ្វើ​ស៊ី​និង​ចាប់ជំរិត​ផ្ទុយ​ពី​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​មានតែ​ស្នើរ​អោយមាន​ការលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​មក​បណ្ដាក់ទុន ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​កសិកម្ម និង​ជួយ​ដល់​វិស័យ​សេដ្ឋកិច្ចជាតិ​ផង​នោះ​៕​

Facebook Comments

អត្ថបទទាក់ទង