លោក អ៊ឹម ជីវ៉ា អំពាវនាវ​ឲ្យ​អ្នកសិល្បៈ​ជួយ​តារា​ប្រុស​លោក រក្សា​ឬ​ចែ​ចូ​ចូ ធ្លាក់ខ្លួន​ឈឺ​ជំងឺ​បេះដូង​រីក​និង​ជំងឺឈាមសស៊ីឈាមក្រហម

Spread the love

ភ្នំពេញ​ ៖ ​ដោយ​មើលឃើញ​ពី​ការអាណិតអាសូរ​ខ្លាំង​ ខណៈ​កំពុងមាន​ជំងឺ​ប្រចាំកាយ​ផង​នោះ ​តារា​សម្តែង​ប្រុស​លោក អ៊ឹម ជីវ៉ា បានប្រកាស​អំពាវនាវ​ដល់​អ្នកសិល្បៈ​ដូចគ្នា​ឲ្យ​ចូលរួម​ជួយ​ដល់​តារា​ប្រុស​លក្ខណៈភេទ​ទី​៣​លោក រក្សា ឬ​ហៅ​ចែ​ចូ​ចូ ដែល​ពេលនេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ បេះដូង​រីក​និង​ជំងឺឈាមសស៊ីឈាមក្រហម​។​

លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​តារា​ប្រុស​លោក រក្សា បែបនេះ​ថា​អាណិត​គាត់​ណាស់ លោក​រក្សា​ឬ​ចែ​ចូ​ចូ គាត់​គឺ​សិល្បករ​មួយរូប​និង​ជា​អ្នកជំនាញ​ផាត់មុខ​ធ្វើ​សក់ តែ​ពេលនេះ​គាត់​ធ្លាក់ខ្លួន​ឈឺ ដោយ​ជំងឺ​បេះដូង​រីក​និង​ជំងឺឈាមសស៊ីឈាមក្រហម ។​

ប្រភព​បាន​បន្តទៀតថា​ទោះបី រក្សា ធ្លាក់ខ្លួន​ឈឺ​គ្មាន​ថវិកា​ព្យាបាល​ក៏​ប្អូន​មិន​ហ៊ាន​មាត់ករ​អោយ​អ្នកណា​ដឹង​ឡើយ​គឺ​ប្អូន​សុខចិត្ត​ដេក​ឈឺ​នៅ​ផ្ទះជួល​មិន​ហ៊ាន​ប្រាប់​គេ​អោយដឹង​ឡើយ ។​ដោយសារតែ​ប្អូន​ខ្លាច​គេ​ថា​អ្នកសិល្បៈ​អោយតែ​ពេល​ធ្លាក់ខ្លួន​ឈឺ​គឺ​សុំ​ជំនួយ ដូចនេះហើយ​បាន​ប្អូន​សុខចិត្ត​លំបាក​វេទនា​ខំប្រឹង​ទៅ​ថត​ផង​តុបតែង​មុខ​អោយគេ​ផង​ទាំង​ឈឺ ដើម្បី​បាន​លុយ​បន្តិច​បន្តូច​មក​ព្យាបាល​ជំងឺ​។

តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​និយាយថា ខ្ញុំ​ជួប​គាត់​នៅពេលដែល​គាត់​មកជួយ​នៅ​សង្ក្រាន្ត​ច្បារអំពៅ ហើយ​ខ្ញុំ​ឃើញ​រូបរាង​គាត់​ស្គមស្គាំង​ទឹកមុខ​ស្លែ​ក​ស្លាំង​គឺ​ឃើញ​សភាព​ដែល​សឹងតែ​មិនគួ​អោយ​ជឿ​ដែល​កាលពីមុន​ប្អូន​មាន​រូបរាង​ធាត់​ទម្ងន់​ប្រហែល​៨០​គីឡូ​ឥឡូវ​ស្រក​គីឡូ​នៅ​មិន​ដល់​៤០​គីឡូ​ផង ។ អ្វីដែល​ជាការ​សំណូមពរ​របស់ខ្ញុំ​សូមអោយ​បងប្អូន​ទាំងអស់​បងប្អូន​ណា​ដែលមាន​លទ្ធភាព​ជួយ​គាត់​ផង ជាពិសេស​សិល្បករ​គ្នាឯង​ជា​ជំ​ហ៊ាន​មុខ។​

តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បន្ថែមថា​ ជួយ​ទៅតាម​ទឹកចិត្ត ជួយ​ទាន់​មនុស្ស​អាច​ឈរ​បាន​ដើរ​បាន ជួយ​អ្នកណា​ក៏ដោយ​កុំ​ជួយ​ពេល​មនុស្ស​ជិត​ស្លាប់ វា​ជាការ​ហួសពេល​ហើយ ហើយ​បើ​បងប្អូន​ណា​មិនបាន​ជួយ​សូមមេត្តា កុំ​រើសអើង​មើលងាយ​ជេ​ប្រមាថ​អ្វី​មនុស្ស​យើង​ម្នាក់ៗ​គ្មាន​អ្នកណា​ល្អ​គ្រប់​ដប់​ទេ ហើយ​ជំងឺ​អ្នកណា​ក៏មានដែរ​គ្រាន់តែ​តិច​ហើយ​និង​ច្រើន កុំ​សើចយំ​គេ គ្មាន​អ្នកណា​រួច​ផុតពី​សេចក្តីស្លាប់​បានឡើយ តែបើ​នៅមាន​ជីវិត​ត្រូវ​សាង​ល្អ​អោយបាន​ច្រើន៕

Facebook Comments

អត្ថបទទាក់ទង