វណ្ណ វ​ល័​ក្ខ ធ្លាយ​ដំណឹង​ផលិតកម្ម​LD​ព្រមាន​ ខណៈ​សាមីខ្លួន​ឆ្លើយ​ថា​ សម្រុះសម្រួល​គ្នា​រួចហើយ

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រស់ស្អាត​កញ្ញា វណ្ណ វ​ល័​ក្ខ ស្រប​ពេលដែល​អាជីព​សិល្បៈ​កំពុង​មាន​ដំណើរការ​លើ​ទីផ្សារ​សម្តែង​ខ្ពស់ ​ក៏​ស្រាប់តែ​បែកធ្លាយ​ដំណឹង​ដ៏​រសើប​មក​ថា​ តារា​ស្រី​រូបនេះ​ត្រូវបាន​ភាគី​ផលិតកម្ម​LD​ចេញ​លិខិត​ព្រមាន​លើ​ករណី​មិន​គោរព​ពេលវេលា​ថត​។​

បើ​តា​លិខិត​ព្រមាន​របស់​ផលិតកម្ម​LD​បានសរសេរថា​ តារា​សម្តែង​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ ខណៈដែល​ខ្សែភាពយន្ត​រឿង គូស្នេហ៍​បម្រុង កំពុង​ដំណើរការ​ថត​បាន​ចំនួន​៧០​ភាគ​ហើយ​នោះ​ ក៏​ស្រាប់តែ​ស្រី​ស្រស់​រូបនេះ ​បោះបង់​ដោយ​មិន​គោរព​នូវ​ពេលវេលា​ថត​សម្តែង​នោះ​ឡើយ។ ​ករណី​​នេះ ​ធ្វើ​ឲ្យភាគី​ផលិតកម្ម​ជួប​ការលំបាក​រហូត​ត្រូវ​ខាត​ពេល​ទៀត។

ប្រភព​បាន​បន្តថា ​ដោយមាន​ការ​បាត់​ដំណឹង​តារា​សម្តែង​កញ្ញា វណ្ណ វ​ល័​ក្ខ ខាង​ផលិត​កម្ម​បាន​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​នាង​ជា​បន្តបន្ទាប់​។​ ប៉ុន្តែ​រាល់ពេល​ទាក់ទង​គឺ​ពុំ​អាចទាក់ទង​បានឡើយ ​ហេតុនេះ​ទើប​ផលិតកម្ម​ចេញ​លិខិត​ព្រមាន ​និង​ប្រកាស​ឲ្យ​នាង​ចូលខ្លួន​ដោះស្រាយ​។​

ទាក់ទង​បញ្ហា​នេះដែរ ​តារា​សម្តែង​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​ប្រាប់​ឲ្យ​ដឹងថា ​ចំពោះ​រឿងរ៉ាវ​នេះ​គឺ​នាង​និង​ខាង​ភាគី​ផលិតកម្ម​ បាន​ដោះស្រាយ​គ្នា​រួចរាល់​ហើយ​។​ ចំណែកឯ​ការថត​សម្តែង​ក៏​កំពុង​ដំណើរ​ជាមួយគ្នា​ធម្មតា​ទេ​។ ​នាង​ថា​ ករណី​នេះ គ្រាន់តែ​ជាការ​យល់​ឡំ​បន្តិចបន្តួច​ ហើយ​មានការ​ទម្លាយ​ពី​សំណាក់​អ្នកសិល្បៈ​រួម​អាជីព​ដូចគ្នា​ដើម្បី​បង្ខូច​កិត្តិយស​របស់ខ្លួន​៕​ 

Facebook Comments

អត្ថបទទាក់ទង