វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នា​ឱកាស​ថ្ងៃ​ខួបកំណើត ​ធ្វើ​ឲ្យ​សួង សាខា​រ៉ានី​ត រំភើប​ស្ទើរ​ហោះ

Spread the love

ភ្នំពេញ ៖ ស្រី​ស្រស់ សួង សាខា​រ៉ានី​ត នាឱកាស​ថ្ងៃ​អបអរ​ខួបកំណើត​កាលពី​យប់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨​កន្លងមកនេះ ​នាង​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ខ្លាំង​ ខណៈដែល​ពិធី​នេះ​មាន​ភ្ញៀវ​ចូលរួម​លើស​ពី​ការ​រំពឹងទុក។ មិនតែប៉ុណ្ណោះ​ក៏មាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​គឺ​លោក ខៀវ កា​ញ៉ា​រីទ្ធ ផ្តល់​កិត្តិយស​ចូលរួម​ពិធី​នេះ​ផងដែរ។

ពិធី​ខួបកំណើត​របស់​តារា​សម្តែង​កញ្ញា សួង សាខា​រ៉ានី​ត បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​វី​ហ្រេ​ន សាខា​បឹងត្របែក ដែល​ពិធី​នេះ​គឺមាន​វត្តមាន​តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​នាំគ្នា​ចូលរួម​បង្ក​បរិយាកាស​សប្បាយរីករាយ​កក្រើក​ពេញ​កម្មវិធី​ទាំងមូល។

កញ្ញា សួង សាខា​រ៉ានី​ត​ បាន​ថ្លែង​សារ​ផ្ទាល់ខ្លួន​ថា​ មុនដំបូង​គេ​បង្អស់​គឺ​អូន​សូម​អគុណ​អ្នក​ម៉ាក់​ និង លោកប៉ា​ដែល​លោក​បានផ្ដល់​កំណើត​ និង​ព្រះ​ដែល​លោក​បាន​ប្រទាន​រូបឆោម​ដ៏​ស្រស់​សោភា​សម្រាប់​ខ្ញុំ​បន្ទាប់មក​គឺ​បងប្អូន ទាំង​រួម​ផ្ទៃ​តែមួយ​ និង​ទី​ក្រៅ​ផ្ទៃ តែ​រួមចិត្ត​ដោយស្មោះ ​ហើយ​ក្មួយ​ចង់​និយាយថា​ក្មួយ​ធ្វើ​ពិធី​នេះ​ជា​លើកទីមួយ​គឺ​ក្មួយ​សូម​អគុណ​យ៉ាង​ធំធេង​ជួន​ចំពោះ​ឯកឧត្តម ខៀវ​កា​ញ៉ារី​ទ្ធ ដែល​លោក​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ដំបូង​គេ​បង្អស់។

តារា​ស្រី​កញ្ញា សួង សាខា​រ៉ានី​ត បាន​និយាយទៀតថា ​គ្រានោះ​ឯកឧត្តម ខៀវ​កា​ញ៉ា​រីទ្ធ គាត់​បាន​ប្រាប់ថា​ សូមទោស​មិនបាន​នៅ​យូរ​ទេ​ព្រោះ​រវល់​កម្ម​វិធី​នៅផ្ទះ​របស់លោក​ដែរ​អញ្ចឹង​ហើយ​សុខចិត្ត​មក​កម្ម​វិធី​ក្មួយ​មុន ឱ​ព្រះ​អើយ​ពេលឮ​សម្ដី​នេះ​គឺថា​រំភើប​ដូច​គេ​យក​មាស​មួយរយ​គីឡូ​មកអោយ​អញ្ចឹង។

កញ្ញា សួង សាខា​រ៉ានី​ត បន្ថែមទៀតថា ចា៎ ជា​ចុងក្រោយ​ក្មួយ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​សូម​អគុណ​លោក​និង​សូម​ជូនពរ​លោក​ និង​ក្រុមគ្រួសា​រួមទាំង​បងប្អូន​មិត្ត​ភក្ដិ​ទាំងអស់​ សូមអោយ​ទេវតា​តាម​ថែរក្សា​អ្នក​ទាំងអស់គ្នា​សូម​អោយ​ជួបតែ​សេចក្ដីសុខ​រក​ទទួល​មានបាន​ការងារ​ជោគជ័យ​គ្រប់ៗ​រូប។

សូមបញ្ជាក់ថា​ ភ្ញៀវ​សិល្បៈ​ដែល​បានបង្ហាញ​វត្តមាន​ចូលរួម​អបអរ​ថ្ងៃ​ខួបកំណើត​ស្រី​ស្រស់ សួង សាខា​រ៉ានី​ត រួមមាន ​៖ ​តារា​កំប្លែង​នាយ ពែ​កមី ,​លោក ងួន សុបិន ,​លោក ប៉ែន ចំ​រ៉ុង ,​លោក រតនៈ ពិសិដ្ឋ ,​កញ្ញា ថន លក្ខិណា ,​កញ្ញា សាន សុ​ម៉ាលី ,​កញ្ញា គង់ ចាន់​រដ្ឋា ,​តារា​កូនភ្លោះ​លោក ស៊ិន សុភា ,​លោក សាយ សៀ​រ៉ា​,​លោក ប៊ី អាយ​ជី ,​លោក អ៊ឹម ជីវ៉ា ,​លោក ម៉ា ដូ​ណា រួម​នឹង​វត្តមាន​តារា​សិល្បៈ​ល្បីៗ​មួយចំនួនទៀត៕

 

Facebook Comments

អត្ថបទទាក់ទង