វិប្បដិសារី​ ​​លង​បន្លាច​ នាយ​ ទុយ ​ស្ទើរតែ​រាល់​យប់ ​រហូត​ទម្លាយ​សារ​ដ៏​ព្រឺព្រួច

Spread the love

តារា​ប្រុស​និង​ជា​ពិធីករ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​CTN​លោក អ៊ឹង រដ្ឋា ហៅ​នាយ ទុយ ថ្មីៗ​នេះ ​បាន​បញ្ចេញ​សារ​មាន​អត្ថន័យ​រៀបរាប់​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​បង្កប់​នូវ​វិបត្តិ​ភិតភ័យ​ព្រោះតែ​ខ្លាច​ការ​ស្លាប់។ ខណៈ​មាន​មហាជន​ជាច្រើន​ហាក់​កំពុង​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​លើ​ករណី​មួយ​នេះ​ផង​នោះ។

បើ​តាម​ការ​រៀបរាប់​របស់​នាយ ទុយ បាន​និយាយ​ទាំង​មិន​សប្បាយចិត្ត​ថា​ អរគុណ​ទាំង​អស់​គ្នា ​ខ្ញុំ​មិន​មាន​ជំងឺ​អ្វី​ទេ​ ហើយ​រឹតតែ​មិន​​​ចង់​ស្លាប់​ទៀត​។ ​ក៏ប៉ុន្តែ​ប៉ុន្មាន​យប់​នេះ​ ខ្ញុំ​ចេះតែ​យល់​សុ​បិន​ឃើញ​ម្តាយ​ខ្ញុំ ​ហើយ​យប់​ខ្លះ​ខ្ញុំ​ដេក​យល់​សុ​បិ​ន​ថា​ខ្លួន​ស្លាប់​ដូច​មែនទែន​អញ្ចឹង​។ ​ខ្ញុំ​ពិតជា​ខ្លាច​ស្លាប់​ណាស់​ព្រោះ​ខ្លាច​គ្មាន​អ្នកណា​មើលថែ​ប្អូន​ប្អូន​និង​ក្មួយ​ពិសេស​ពុក​របស់ខ្ញុំ។

​តារា​ប្រុស​នាយ​ទុយ បាន​និយាយទៀតថា ​វីដេអូ​ដែល​ខ្ញុំ​ថត​ខ្ញុំ​បង្ហោះ​ព្រោះតែ​មូលហេតុ​មួយគត់​គឺ​ចង់​អរគុណ​ដល់​អ្នក​ដែល​ជួយ​ខ្ញុំ​ជួយ​ប្អូន​ខ្ញុំ​កន្លងមក​ព្រោះ​ខ្ញុំ​មិនអាច​និយាយ​រឿង​ផ្ទាល់ខ្លួន ក្នុង​ម៉ោង​ការងារ​នៅ​ស៊ី​ធី​អិន​បានទេ។ ខ្ញុំ​មិន​ចង់​គិត​ច្រើន​ទេ​ក្នុង​រយៈពេល​៦​ឆ្នាំនេះ​ តែ​វិប្បដិសារី​មួយ​នេះ​វា​តែងតែ​មក​​​លងបន្លាច​ខ្ញុំ​ស្ទើរតែ​រាល់​យប់​។​ ខ្ញុំ​ថត​វីដេអូ​នេះ​គ្មានទេ​ដើម្បី​ចង់បាន​ទទួល​ការ​អាណិត​ឬ​ហេតុផល​ផ្សេង​នោះទេ​។​

ខ្ញុំ​គ្រាន់តែ​ចង់​អរគុណ​នាក់​ទាំងនេះ​ចេញពី​បេះដូង​ពិត​ពិត​របស់ខ្ញុំ​ដោយសារ​ខ្លាច​វេលា​ណាមួយ​ខ្ញុំ​ចាកចេញ​ទៅដោយ​មិនបាន​និយាយ​ពាក្យ​ក្នុង​ចិត្ត​នេះ​ទៅកាន់​ពួកគាត់​។ ​បងប្អូន​ខ្លះ​អាច​វាយតម្លៃ​ខ្ញុំ​ទៅ​រឿង​ផ្សេង​តាម​គាត់​ចុះ​តែ​សម្រាប់​ខ្ញុំ​វា​គប្បី​និង​មនសិការ​ខ្ញុំ​។​ ខ្ញុំ​អរគុណ​អ្នក​គ្រប់គ្នា ដែល​បាន​មើល​វីដេអូ​របស់​ខ្ញុំបាទ​បើ​ទោះ​នេះ​វា​ជា​រឿង​ផ្ទាល់ខ្លួន​ខ្ញុំ​ក៏ដោយ​។​ សម្តី​បន្ថែម​របស់​នាយ ទុយ ។​

ដើម្បី​បានដឹង​កាន់តែ​លម្អិត​ជាង​នេះ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​វីដេអូ​រៀបរាប់​របស់​តារា​ប្រុស​នាយ ទុយ ដូចខាងក្រោម​នេះ​៖៕​

 

Facebook Comments

អត្ថបទទាក់ទង