វីដេអូ​ស្តែងៗ ! ស្ត្រីជន​ជាតិចិន​ម្នាក់​ប្រើប្រាស់​ថ្នាំញៀន​ហួសកំណត់​ប្រកាច់​ពេញ​ផ្លូវ

Spread the love

​ព្រះសីហនុ​៖​ កំពុង​តែមាន​ការចែក​រំលែក​កក្រើក​ជាថ្មី​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ខណៈដែល​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ហួសកំណត់​បណ្តាល​ឲ្យ​ប្រកាច់​ពេញទី​សាធារណៈ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​នោះ​។​

​តាមរយៈ​វីដេអូ​ដែលមាន​រយៈពេល​ជិត​២​នាទី​ត្រូវបាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពីស​ភាព​ប្រកាច់​និង​ស្រែ​យ៉ាងខ្លាំងៗ​របស់​ស្ត្រីជន​ជាតិចិន​ម្នាក់​នៅ​ទីកន្លែង​កម​ន្សា​ន្ត​សាធារណៈ​មួយ​នាទីដី​ខេត្ត​ព្រះសីហនុ​(​កំពង់សោម​)​។ បង្ហោះ​ភ្ជាប់​វីដេអូ​នេះដែរ​ក៏ត្រូវ​បាន​ប្រភព​បញ្ជាក់ថា​នៅ​កំពុងសោម​យើង​នឹងមាន​ជនជាតិ​ចិន​បែក​ថ្នាំ​…​។​

​គេ​ចាំបាន​ថា​កន្លងមក​ក៏​ធ្លាប់មាន​ករណីនេះ​បានកើត​ឡើង​ម្តង​រួចមកហើយ​ដែរ​នៅ​រា​ធានី​ភ្នំពេញ​ដោយមាន​បុរស​ម្នាក់​ប្រើប្រាស់​សារធាតុ​ញៀន​លើ​កំណត់​ដូចគ្នា​និង​ស្ត្រី​ជនជាតិ​ខាងលើ​បណ្តាល​ឲ្យ​ក្រ​កាច់​ពេញ​ផ្លូវ​រហូត​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​៕  

Facebook Comments

អត្ថបទទាក់ទង