វ៉ាង ស្រីណូ​ ៖ ​បាប​បុណ្យ​មាន​ពិត មិន​ចាំជាតិ​ក្រោយ​ទេ

Spread the love

ភ្នំពេញ ​៖​ ខណៈពេលដែល​អាជីព​សិល្បៈ​ហាក់​មាន​ភាពស្ងប់ស្ងាត់​នា​អំឡុងពេល​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ​ តារា​សម្តែង​ធ្លាប់​សិច​ស៊ី​កញ្ញា វ៉ាង ស្រីណូ តាម​ការកត់សម្គាល់​ដូច​ជាមាន​យីអ៊ុន​មិនសូវ​ល្អ​ប៉ុន្មាន​នោះទេ។ ម្យ៉ាងទៀត​អ្វីដែល​ត្រូវបាន​សង្កេតឃើញ​តារា​ស្រី​ស្រស់​សោភា​រូបនេះ ​តែង​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ទៀតផង។

ទោះបីជា​យ៉ាងណាមិញ​គេ​ពុំ​ធ្លាប់​ដឹង​ទេ​ថា ​ចំពោះ​ជីវិត​របស់​តារា​ស្រី​កញ្ញា វ៉ាង ស្រីណូ សព្វថ្ងៃ​នាង​មាន​វិបត្តិ​ផ្លូវចិត្ត​ឬ​រឿងរ៉ាវ​ស្មុគស្មាញ​ចាក់ស្រេះ​កម្រិតណា​នោះឡើយ ។​ប៉ុន្តែ​បើ​ប្រភព​ខ្លះ​បាន​និយាយថា ស្រីណូ បច្ចុប្បន្ន​នាង​គ្មាន​វិបត្តិ​អ្វី​ក្រៅតែពី​ការនិយាយ​ញុះញង់​រឿង​ផ្ទាល់ខ្លួន​ពី​សំណាក់​បុគ្គល​ដែល​ច្រណែន​ឈ្នានីស​លើ​ភាព​ហ៊ឺហា​មានបាន​របស់​នាង​ឡើយ។

ដោយឡែក​បើ​ចាប់អារម្មណ៍​មក​លើ​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម​របស់​តារា​ស្រី​កញ្ញា វ៉ាង ស្រីណូ ឯណោះ​វិញ​កាលពី​ថ្មីៗ​នេះ ​​​ក៏បាន​ទម្លាយ​អារម្មណ៍​មិន​សប្បាយចិត្ត​ដោយ​ពោល​ពាក្យ​ថា​រឿង​អំពើអាក្រក់ ​នឹង​ទទួលបាន​មកវិញ ដោយ​អំពើ​អាក្រក់​ពោល​គឺ​មិនចាំបាច់​រង់ចាំ​ដល់​ជាតិ​ក្រោយ​នោះទេ។

កញ្ញា វ៉ាង ស្រីណូ បាន​បញ្ចេញ​សំណេរ​សរសេរ​នៅលើ​បណ្តាញ​សង្គម​បង្កប់​អត្ថន័យ​បំភ័យ​បុគ្គល​មានចិត្ត​អាក្រក់​ថា ​បាប​បុណ្យ​មាន​ពិត​, មិន​ចាំជាតិ​ក្រោយ​ទេ​។ អ្នកណា​ធ្វើ​អាក្រក់​មកលើ​ខ្ញុំ ខ្ញុំ​មិនចាំបាច់​ត្រូវ​សង​សឹង​នោះទេ អ្នកធ្វើ​អាក្រក់​ឃើញ​ទាន់ហន់​។​ថ្វី​ត្បិត​តារា​ស្រី​កញ្ញា វ៉ាង ស្រីណូ ទម្លាយ​ប្រយោគ​បែបនេះ​ក៏ពិតមែន ​ប៉ុន្តែ​គេ​មិនដឹងថា​នាង​ចង់​និយាយ​សំដៅលើ​បុគ្គល​រូប​ណា​នោះទេ ​ខណៈ​សាមីខ្លួន​ពុំបាន​បញ្ជាក់​ច្បាស់​ពី​អត្តសញ្ញាណ​នោះឡើយ៕

Facebook Comments

អត្ថបទទាក់ទង