វ៉ាន់ វ​ល័​ក្ខ ​បញ្ជាក់​ការ​ពិត ​ក្រោយ​ពី​​មាន​គេ​ទម្លាយ​ថា​ នាង​លក់ខ្លួន​យកលុយ​ចាក់​សាំង​ឡាន​និង​ប្រើ​របស់​ប្រ៊េ​នៗ

Spread the love

​ភ្នំពេញ​ ៖​ តារា​សម្តែង​សិច​ស៊ី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ធំ​កញ្ញា វ៉ាន់ វ​ល័​ក្ខ ពេលនេះ​កំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ បន្ទាប់ពី​មាន​ម្ចាស់​Account Face book​ម្នាក់​ទម្លាយ​រឿង​អាម៉ាស់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​នាង​រាល់ថ្ងៃ​ក្រៅតែពី​ការងារ​សិល្បៈ​នាង​ក៏​ឆ្លៀតពេល​រកស៊ី​លក់ខ្លួន​ដើម្បី​យកលុយ​ចាក់​សាំង​ឡាន​និង​ប្រើ​របស់​ប្រេនៗ។

យោងតាម​ម្ចាស់​Account Facebook​ដែលមាន​ឈ្មោះថា​Da lin​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​របស់​កញ្ញា វ៉ាន់ វ​ល័​ក្ខ ដោយបាន​លើកឡើង​ដូច្នេះ​ថា​ ក្រៅពី​ការងារ​ថតកុន​ថត​សិច​វា​នៅ​រកស៊ី​ផ្លូវភេទ​ទៀត​ស្រី​គីមី​គ្រប់កន្លែង​ឈ្មោះ​វា​ស្រី អស់ ល័​ក្ខ សំផឹង អស់សាច់​ចង់​ដេក​ជាមួយ​វា​អា​ចខ​ល​សួរ​តម្លៃ​វា​បាន​$……!​។ ព្រោះ​វា​ចង់បាន​លុយ​ក្រៅ​ម៉ោង​ទុក​ចាក់​សាំង​ឡាន​និង​ប្រើ​របស់​ប្រ៊េ​នៗ​…​សូមជួយ​ផ្សព្វផ្សាយ​បន្ត​ផង​។​

ជា​ប្រតិកម្ម​ភ្លាមៗ​នៃ​ការ​បង្ហោះ​ខាងលើនេះ​តារា​ស្រី​កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​ផ្ទុះ​ប្រតិកម្ម​ខឹង​ខ្លាំងៗ​លើ​ករណី​ដែល​ត្រូវបាន​ប្រភព​មួយ​នេះ​ទម្លាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​របស់​នាង​ធ្វើ​មហាជន​រួមទាំង​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ជាច្រើន​ផ្ទុះ​ការចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​

កញ្ញា វ៉ាន់ វ​ល័​ក្ខ ប្រាប់​ឲ្យ​ដឹងថា ​ពេលនេះ​ខ្ញុំ​មិនទាន់មាន​វិធានការ​តាមផ្លូវ​ច្បាប់​ណាមួយ​នោះទេ​ពោលគឺ​ជា​ជំ​ហាន​ដំបូង​ខ្ញុំ​ទៅ​ជួប​ខាង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​សិន​ដើម្បី​ធ្វើការ​ពិភាក្សា​រក​ដំណោះស្រាយ​លើ​រឿង​មួយ​នេះ​។​អ្វីដែល​ខ្ញុំ​ចង់បាន​យុត្តិធម៌​គឺ​ស្វែងរក​មុខមាត់​បុគ្គល​ម្ចាស់​Account Facebook Da Lin ដើម្បី​ឲ្យ​ចេញមុខ​សូមទោស​ជា​សាធារណៈ​និង​បង្ហាញ​ភស្តុតាង​លើ​ករណី​ថា​ខ្ញុំ​លក់ខ្លួន​ដើម្បី​យកលុយ​ចាក់​សាំង​ឡាន​និង​ប្រើ​របស់​ប្រ៊េ​នៗ​។​

តារា​ស្រី​កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​បន្ថែមទៀតថា ​ខ្ញុំ​ទើប​ទទួលបាន​ដំណឹង​នេះ​កាលពី​ប្រមាណ​ជាង​២០​នាទី​នេះ ​ខណៈ​ខាង​សមាគម​សិល្បករ​ខ្មែរ​និង​មាន​មិត្តភក្តិ​មួយចំនួន​បាន​ទូរស័ព្ទ​ទៅប្រាប់​ពី​ព័ត៌មាន​ដែល​ពុំមែន​ជា​ការពិត​ខាងលើនេះ​។​ ខ្ញុំ​ពិតជា​ហួយ​ចិត្តខ្លាំង​ណាស់​ទើបតែ​មកពី​ស្រុកកំណើត​ខេត្តកំពង់ធំ​ក៏​ស្រាប់តែ​ទទួលបាន​ដំណឹង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើក​កិត្តិយស​ខ្ញុំ​ព្រោះ​ខ្ញុំ​សាង​កេរ្តិ៍​នៅលើ​វិថី​សិល្បៈ​ជាង​៤​ឆ្នាំ​មកហើយ​ទម្រាំ​បាន​ប៉ុណ្ណឹង៕

Facebook Comments

អត្ថបទទាក់ទង