សង្គ្រាម​ជេរ​បញ្ចោរ​របស់​អាចារ្យ ធំ ប្រមាថ​ម្តាយ G-Devith និង ម៉ៃ សុគន្ធ កើន​កម្ដៅ​នៃ​ការរិះគន់​របស់​មហាជន

Spread the love

ភ្នំពេញ ​៖ ដូចដែល​មហាជន​បានដឹង​ស្រាប់​ហើយ​ថា​តារាចម្រៀង​រ៉េ​ប​អាចារ្យ ធំថ្មីៗ​នេះ ​បានធ្វើការ Live​វីដេអូ​បង្ហោះ​រិះគន់​ជេរ ប្រមាថ​កប់ៗ​មាត់​ជា​សាធារណៈ​លើ​តារាចម្រៀង​រ៉េ​បលោក ងួន ចាន់​ដេវីត ( G-de vith)​និង​លោក ម៉ៃ សុគន្ធ យ៉ាង​កក្រើក​បណ្តាញ​សង្គម។

ចំពោះ​ករណី​នៃ​ការ​ជេរ​ប្រមាថ​អ្នកមាន គុណ​(​ម្តាយ​)​របស់​តារា​វ័យក្មេង​លោក G-devith និង​លោក ម៉ៃ សុគន្ធ ពី​សំណាក់​អាចារ្យ ធំ នេះដែរ​គឺ​មិនបាន​ធ្វើអោយ​តារា​២​រូបនេះ​មាន​ចំណាត់ការ​ប្តឹង​នោះទេ​ពោលគឺ​ត្រឹមតែ​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​វិញ​បែប​សង្គ្រាមត្រជាក់​ប៉ុណ្ណោះ។

ជាការ​ឆ្លើយតប​តារាចម្រៀង​ប្រុស G-dev ith ចាត់ទុកថា ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មកលើ​អ្នកមានគុណ​របស់ខ្លួន​ទាំងពីរ ដែល​ខំ​ចិញ្ចឹម​ថែរក្សា​តាំងពី​វ័យក្មេង​រហូត​ពេញវ័យ។ លោក G-Devith បាន​លើក ឡើង​ថា ខ្ញុំ​មិន​ប្តឹង​លោក​ទេ ខ្ញុំ​គ្មាន​សមត្ថ ភាព​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​មេធាវី​ដែរ ខ្ញុំ​ត្រឹម​ជា​ពលរដ្ឋ​ម្នាក់ និង​ជា​មនុស្ស​របស់​មហា ជន ត្រឹម​មាន​សំបក​កាយ​រស់​នៅលើ​ដែន​ដី​សុវណ្ណ​ភូមិ​ដ៏​ថ្លៃថ្លា​នេះ ក៏​ចាត់ទុក ថា ជា​សំណាង​របស់ខ្ញុំ នៃ​ការ​ចុតិ​មកលើ​ផែន ដី​នេះហើយ។

តារាចម្រៀង​រ៉េ​ប​វ័យក្មេង G-devith បាន​បញ្ជាក់ថា «​អ្នក​ម្តាយ​ជា​គោរព​ក្នុងនាម​ជា​កូនប្រុស​ម្នាក់ ដែល​ខំតស៊ូ​កន្លងមក​ឃ្លាត​កាយ​ឆ្ងាយ​ស្រុក ដើម្បី​កសាង​ជីវិត​គ្រួសារ​ប្រពៃ តែ​អ្វីដែល​អ្នក​ម្តាយ​ទទួលបាន គឺ​ការជេរប្រមាថ​ពី​ជននេះ​ទៅវិញ កូន​ពិតជា​ឈឺចាប់​។ ប៉ុន្តែ​កូន​គ្មាន​លទ្ធភាព​ទៅ​តតាំង​នឹង​គេ​ទេ ឱ្យ​កូន​សូម​អភ័យទោស​ផង កូន​សង្ឃឹមថា កូន​នឹង​អាចមាន​លទ្ធភាព​លើកមុខ​មាត់​លោក​ទាំងពីរ ឱ្យ​ខ្ពស់​ផុតពី​ភាពឈឺចាប់​ទាំងនេះ។ កូន​មិនដែល​ភ្លេច​នូវ​គុណ ដែល​ម្តាយ​បាន​បង្កើតកូន​មក​ឈាម​ទាំង​ថ្លុក កូន​នឹង​ខំប្រឹងប្រែង​បន្ថែមទៀត បើ​គេ​ប្រមាថ​កូន​ឈឺ​ត្រឹម​១ តែបើ​គេ​ប្រមាថ​លោក​ទាំងពីរ កូន​ឈឺ​លើសពីនេះ រាប់លាន​ដង​ពី​កូនប្រុស។

មិន​ខុសគ្នា​នឹង​លោក G-devith ប៉ុន្មាន​ទេ​លោ ម៉ៃ សុគន្ធ ក៏បាន​ប្រតិកម្ម​ដែរ​ថា ចរិត មិន​សម​នឹង​ឈ្មោះ​អាចារ្យ ធំ គួរ​ដាក់​អាចារ្យខ្មោច​ទៅ​ទើប​សម គឺ​អា​ខ្មោច​មុខ​ដូច​តា​ពោ​ក​ចង​កៅស៊ូ។ នេះហើយ​សម្តី​អ្នក​កាន់​វប្បធម៌​ចរិត​បែប​អាវាសែ​គ្មាន​ម៉ែ​គ្មាន​ឪ​ប្រដៅ​បាន។

លោក ម៉ៃ សុគន្ធ បន្ថែមថា ​ហ្អែ​ង​គ្មាន​ម៉ែ​ទេ​អី បាន​ហ្អែ​ង​យក​ម្តាយ​អ្នក​ដទៃ​មក​ប្រមាថ​
(​អាចារ្យ ដុត​ខ្មោច ពាក់​ស្រោម​មុខ​វប្បធម៌ ដើម្បី​ប្រយោជន៍​ខ្លួន​ខ្ញុំ​មិន​យក​មេធាវី​ដ៏​ល្អ ទៅ​ជ្រលក់​ជាមួយ​អា​បុគ្គល​បែក អាវាសែ​ដូច​ហ្អែ​ង​ទេ អាចារ្យ ដុត​ខ្មោច។

ស្របពេល​ជាមួយគ្នានេះ​ក៏មាន​មហាជន​មួយចំនួនទៀត​ផងដែរ​បានធ្វើការ​រិះ​លើ​ការប្រើ​សម្តី​ប្រមាថ​របស់​អាចារ្យ ធំ មកលើ​អ្នក​ម្តាយ​លោក G-devith និង​ម្តាយ​លោ ក ម៉ៃ សុគន្ធ ដោយហេតុ​ថា​ចាស់ៗ​គាត់​មិន​បានមក​ពាក់ព័ន្ធ​ករណី​បុគ្គល​ឡើយ។

ប្រតិកម្ម​ឆ្លើយតប​របស់​តារា​ប្រុស G-Devith និង​លោក ម៉ៃ សុគន្ធ នេះ បាន​ផ្ទុះឡើង​ភ្លាមៗ ស្រប​ពេលដែល អាចារ្យ ធំ បាន​ប្រមាថ និង​រិះគន់ថា ឥឡូវ​អញចង់​ជេរ​ហែង ផ្តាំ​ទៅ​អា G-devith និង​អាណា​ទៀត​ដែល​ស្លុយ បើ​ខ្លាំង​លោត​មក​អញ​ជេរ​ហែង​សម្រេច​តែម្តង បើ​ហែង​ចង់​ប្តឹង​អញ ហែង​តេ​មក​អញ ឬ​ឲ្យ​មេធាវី​ហែង​តេ​មក​អញ​…​ឲ្យ​មេធាវី​ហែង​តេ​មក​អញ។

យោងតាម​វីដេអូ​របស់ អាចារ្យ ធំ បាន​និយាយទៀតថា នរ​ណាក៏ដោយ​ដែល​បំផ្លាញ​ជាតិ និង​វប្បធម៌​នេះ ដើម្បី​ចង់បាន​ភាពល្បីល្បាញ​ហែង​តេ​មក​អញ​…​។ អញ​ជាប់គុក​ដោយសារ​ក្បាល​ពួក​ហែង ពេល​អញ​ចេញ​មកវិញ អញ​ជេរ​ទៀត​….​បើ​អញ​ងាប់​ដោយសារ​ពួក​ហែង អញ​ប្តឹង​ព្រលឹង​ដូនតា អញ្ចឹងទេ​ពួក​ហែង​គួរ​ថយកំដៅ​ថយ​ចេញ​វិញ ពួក​ហែង​គួរ​មាន​ឧ​ត្ត​ម​គតិ​ផង ថា​ផែនដី​នេះ​ពុំមែន​របស់​ម៉ែ​ពួក​ហែង​ទេ ហែង​ចេះ​ឈឺចាប់​ផង គេ​លួច​អស់ហើយ​ណា ហែង​មាន​ដឹងខ្លួន​ទេ ហែង​ឈឺចាប់​ទេ​? អញ​ជេរ​សម្រេច​ថ្ងៃនេះ​តែម្តង​…៕

 

Facebook Comments

អត្ថបទទាក់ទង