សង្គ្រាម​ផ្ទុះ​ទៀតហើយ! ស៊ូ ស៊ី​រី​កា និង ម៉ៃ សុគន្ធ ព្រលះ​គ្នា​ផ្អើល​ពេញ​ហ្វេសប៊ុក

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​ថោ​នក​ញ្ញា ស៊ូ ស៊ី​រី​កា ថ្មីៗ​នេះ​ បានប្រកាស​លាឈប់​ពី​អាជីព​សិល្បៈ​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​ភ្ញាក់ផ្អើល ​និង​បង្ហាញ​ការសោកស្តាយ។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ ក៏​ស្រាប់តែ​សាមីខ្លួន ស៊ូ ស៊ី​រី​កា បាន​Live វីដេអូ​ដោយ​និយាយថា ​នាង​មិនទាន់​ផ្តាច់ខ្លួន​នោះទេ​ ពោលគឺ​គ្រាន់តែ​ផ្អាក​មួយរយៈ​តែប៉ុណ្ណោះ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​កញ្ញា ស៊ូ ស៊ី​រី​កា នេះ​ដែរ ​ភ្លាមៗ​នោះ​ លោក ម៉ៃ សុគន្ធ ក៏បាន​ចូល​Comment ដោយ​បាន​រិះគន់​ថា ​នេះ​គ្រាន់តែ​ការ​ទាញ​យក​ចំណាប់អារម្មណ៍​របស់​មហាជន​ពី​សំណាក់​កញ្ញា ស៊ូ ស៊ី​រី​កា ប៉ុណ្ណោះ​ គឺ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ជាថ្មី។ ជា​ប្រតិកម្ម​មកវិញ ​ត្រូវ​បាន​កញ្ញា ស៊ូ ស៊ី​រី​កា ព្រលះ​មកវិញ​យ៉ាង​ចាស់ដៃ​លើ​រៀមច្បង​តារាចម្រៀង​ប្រុស​រូបនេះ។

ដោយ​មិន​អស់ចិត្ត​កញ្ញា ស៊ូ ស៊ី​រី​កា បាន​បញ្ចេញ​សារ​រិះគន់​មកលើ​លោក ម៉ៃ សុគន្ធ យ៉ាង​ចាស់ដៃ​ថា​សិល្បៈ​ច្បង​តារា​ដែល​ល្បី​ពូកែ​ខាង​ទើស​គេ ​និង​ថែមទាំង​ចូលចិត្ត​ចម្លង​បទ​គេ​មក​ច្រៀង​ទៀត​។​យ៉ាងណាមិញ​ក្រោយពេល​បង្ហោះ​សារ​នេះ​មិនបាន​ប៉ុន្មាន​នាទី​ផង​តារា​ស្រី​កញ្ញា ស៊ូ ស៊ី​រី​កា ក៏បាន​លុបចោល​វិញ​ផងដែ។

សូមបញ្ជាក់​ថា ​កាល​ថ្មីៗ​នេះ​ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ​ឈប់​ជា​ស្ថាពរ​ទីបំផុត​ខ្ញុំ​បាន​ជីវិត​ខ្ញុំ​មកវិញហើយ ​វិស័យ​ដែល​គួរអោយខ្លាច​វិស័យ​តស៊ូ​គ្មាន​ន័យ​ហត់​ណាស់ សង្ឃឹមថា​ការងារ​ថ្មី​របស់ខ្ញុំ​បងប្អូន​នៅតែ​គាំទ្រ​ហើយ​ជួយ​ទិញ​ទាំងអស់គ្នា​ណា៕

 

Facebook Comments

អត្ថបទទាក់ទង