សង្សារ​៨០​គីឡូ ពី​តារា​ស្រី គង់ ចាន់​រដ្ឋា ទើប​ចេញ​ក្តៅៗ​មុន​នេះ

Spread the love

ភ្នំពេញ ៖ តារាចម្រៀង​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា ដែល​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការគាំទ្រ​និង​ល្បីល្បាញ​តាមរយៈ​បទ កុំ​ហៅ​ខ្ញុំ​ថា​ស្រី​ចាស់ មុននេះ​ បានប្រកាស​ចេញ​នូវ​ចម្រៀ​ង Original Song​បទ​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ​ដើម្បី​អបអរ​ការ​រាំង​លេង​កម្សាន្ត​សប្បាយ​នាឱកាស​នៃ​ពិធីបុណ្យ​ឆ្នាំ​ខ្មែរ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​បទ​នេះ​ថា ស​ង្សារ​៨០​គីឡូ អញ្ចឹង​កក់ក្ដៅ​ល្អ សម្បូរ​សាច់​អញ្ចឹង​ឱប​ស្រួល​ណាស់​មែន​ទេ​ប្រាប់​ផង​….!​តោះ​បងប្អូន​ត្រៀម​រាំលេង​កម្សាន្ត​ទាំងអស់គ្នា​នាឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​ឈានចូល​មកដល់​នាពេលខាងមុខ​ឆាប់ៗ​នេះ​។ ​បទ​នេះ​ជាការ​និពន្ធ​ទំ​នុ​ក​ច្រៀង​ដោយ​៖ Fanta និង​និពន្ធ New melody ដោយ​៖ លាង ស៊ា​ង​លីន​។​

ជាមួយគ្នា​នៃ​ការបញ្ចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា សង្សារ​៨០​គីឡូ ពី​សំណាក់​តារាចម្រៀង​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា នេះដែរ​គឺ​ភ្លាមៗ​នោះគេ​សង្កេតឃើញ​មាន​ទស្សនិកជន​កំពុង​ដាក់​ការចាប់អារម្មណ៍​និង​គាំទ្រ​ច្រើន​។​ ខណៈដែល​សាមីខ្លួន​បាន​អះអាងថា​ MV បទ​នេះ​គ្រោង​នឹង​ចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​ក្នុងពេល​ឆាប់​នេះ​ផង​នោះ​។​

សូមបញ្ជាក់ថា ​តារាចម្រៀង​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា ជាការ​កត់សម្គាល់​អាជីព​សិល្បៈ​របស់​នាង​កំពុងមាន​ស្ទុះ​ទីផ្សារ​ខ្លាំង​ ក្រោយ​ពេលដែល​តារា​ស្រី​រូបនេះ​បាន​ល្បី​ខ្លាំង​តាមរយៈ​បទ កុំ​ហៅ​ខ្ញុំ​ថា​ស្រី​ចាស់។ លើសពី​នាង​ក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ផងដែរ​ពី​សំណាក់​មិត្តៗ​យុវវ័យ​ដូច្នេះហើយ​ទើប​នាង​បន្ត​បញ្ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​បទ​ចម្រៀ​ង​Original Song​ខ្លួន​ដែលមាន​ចំណងជើង​ថា សង្សារ​៨០​គីឡូ ខណៈ​បទ​នេះ​ជា​ចង្វាក់​ញាក់​បែប​កន្ត្រាក់​អារម្មណ៍៕

Facebook Comments

អត្ថបទទាក់ទង