សង្ហា​ហើយ​ចិត្តល្អ​ទៀត! Dj អា​ឡា​ស្កូ ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

Spread the love

ភ្នំពេញ​ ៖ តារា​ប្រុស​រូប​សង្ហា​វី​ជេ អា​ឡា​ស្កូ ស្រប​ពេលដែល​អាជីព​សិល្បៈ​សព្វថ្ងៃ​កំពុងមាន​សន្ទុះ​គាំទ្រ​និង​មាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​នោះ​ ស្រាប់តែ​តារា​ប្រុស​រូបនេះ​ផ្តើម​លេច​វត្តមាន​តាមរយៈ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ជាច្រើន​។ ​សកម្មភាព​នេះ​កំពុង​ត្រូវបាន​ការលើកសរសើរ​ពី​សំណាក់​អ្នកគាំទ្រ។

ជាក់ស្តែង​អំឡុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​តារា​ប្រុស​សម្តី​រួសរាយ​រាក់ទាក់​វី​ជេ អា​ឡា​ស្កូ កាន់តែ​បង្ហាញខ្លួន​លើ​សកម្មភាព​មនុស្សធម៌​ចុះជួយ​ដល់​កុមារកំព្រា ចាស់ជរា និង​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​នៅតាម​សហគមន៍​ឬ​ទីជនបទ​ដាច់​ស្រ​យាលមួយចំនួន​។​ មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ​វី​ជេ អា​ឡា​ស្កូ ក៏បាន​ចំណាយពេល​ចុះ​ទៅតាម​បណ្តា​ខេត្ត​ដែល​កំពុង​ជួប​គ្រោះទឹកជំនន់​ផងដែរ។

ផ្អែក​តាម​ការ​បង្ហោះ​រូបភាព​និង​សំណេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈពេល​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​វី​ជេ អា​ឡា​ស្កូ បាន​បញ្ជាក់ថា​ កាលពី​ថ្ងៃ​ម្សិលមិញ​ខ្លួន​បានធ្វើ​ដំណើរ​ទៅដល់​ខេត្តស្ទឹងត្រែង​និង​ថ្ងៃនេះ​(១៨ សីហា​)​គឺ​លោក​បាន​វិលត្រឡប់​មកដល់​ខេត្តក្រចេះ​ដើម្បី​ចែក​សម្ភារៈ​បរិភោគ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់។

វី​ជេ អា​ឡា​ស្កូ បាន​បន្ថែមទៀតថា​ ពេលនេះ​នៅ​ក្រចេះ ​បន្ទាប់ពី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង ចំនួន​៣៤៨​គ្រួសារ​រួចមក​ក្រុមការងារ​សប្បុរសធម៌ “​សុខសាន្ត “​ក៏បាន​បន្ត​មក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤០ គ្រួសារ​ដោយ​បងប្អូន ឡើងមក​នៅ​ទីទួល​នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​ខេត្តក្រចេះ៕

Facebook Comments

អត្ថបទទាក់ទង