សត្វ​បង្គួ​យ​យក្ស​ពីរក្បាល​ត្រូវបាន​ជួយសង្គ្រោះ​ត្រឹម​ពាក្យ​ដ៏​មាន​មេត្តាធម៌​របស់​ប្តី​-​ប្រពន្ធ​២​នាក់​

Spread the love

ភ្នំពេញ​៖​ ពិតជា​គួរ​ឲ្យ​ស្ញើ​ច​សរសើរ​នូវ​ទឹកចិត្ត​ដ៏​ល្អ​របស់​ប្តី​ប្រពន្ធ​ពីរ​នាក់ ​ដែល​បាន​ជួយសង្គ្រោះ​ប្រោះ​ជីវិត​សត្វ​បង្គួ​យ​យក្ស​ចំនួន​ ២ ​ក្បាល​ ដែល​ត្រូវបាន​គេ​ចាប់​យកទៅ​ដាក់លក់​នៅលើ​ផ្សា​រ និង​ថែមទាំង​មាន​អ្នកខ្លះ​បាន​ប្រមាថ​ជីវិត​សត្វ​បង្គួ​យ​យក្ស​ដ៏​កម្រ​នេះ​ថា​ទិញយក​ទៅ​ឆា​ក្តៅ ឬ​សម្លរ​ការី​ជាដើម​។

​ដោយសារ​ឃើញ​មានការ​ចោមរោម​មើល​និង​មាន​ខ្លះទៀត​មានបំណង​ទិញ​យកទៅ​ចំអិន​ធ្វើជា​ម្ហូប​នោះ ​ភ្លាមៗ​នេះដែរ​ប្តី​ប្រពន្ធ​ចិត្តធម៌​ពីរ​នាក់​នោះ​ក៏បាន​ដើរ​សំដៅទៅ​មើល​រួច​ក៏បាន​ទិញ​សត្វ​បង្គួ​យ​យក្ស​នោះ​ទៅ​ព្រលែង​ក្នុងព្រៃ​ដើម្បី​សង្គ្រោះ​ជីវិត​។​

បើតាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមានឈ្មោះ យានដ្ឋាន ឃីម​សុភ​ក្រ័ បាន​រៀបរាប់​អំឡុង​ពេក​ធ្វើដំណើ​ឆ្លងកាត់​ផ្សារ​កោះ​ស្តេច​ថា គេ​រោម​ទិញ​បង្គួ​យ​យក្ស​ធ្វើ​ម្ហូប អ្នកខ្លះ​ថា​ឆា​ក្តៅ អ្នកខ្លះ​សម្លការី​បាន​ឆ្ងាញ់ តែ​ខ្ញុំ​មើលទៅ​អាណិត​ណាមួយ វា​ជាស​ត្វ​ជិត​ដាច់​ពូជ​ផង ក៏​ទិញ​យកមក​លែង​វា​អោយមាន​សេរីភាព​។​

ចំពោះ​ទង្វើ​នេះ​ភ្លាមៗ​នោះ​គឺមាន​មហាជន​ជាច្រើន​បាន​សម្តែង​ការគាំទ្រ​និង​លើកសរសើរ​ចំពោះ​ទឹកចិត្ត​ពីរ​នាក់​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ខាងលើ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​សត្វ​បង្គួ​យ​ឲ្យ​រួច​ផុតពី​ថ្វីមាត់​របស់​ប្រជាពលរដ្ឋ​៕
​ 

Facebook Comments

អត្ថបទទាក់ទង