សមត្ថកិច្ច ​កំណត់​មុខ​សញ្ញាណ​ឃាតក​​រំលោភ​សម្លាប់​ក្មេង​ស្រី​-​ប្រុស​២​នាក់​បងប្អូន​ និង​ប្រកាស​​​ឲ្យ​រាយការណ៍​មក​ជា​បន្ទាន់​បើ​ឃើញ​​​ជន​នេះ

Spread the love

ព្រះសីហនុ​ ៖ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល​ថ្ងៃទី​២៩​ ខែឧសភា ​ឆ្នាំ​២០១៩​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ស្ថិតនៅ​តំបន់​អូរត្រេះ​ក្នុងភូមិ​គគីរ ​ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ខណៈ​ដែល​ក្មេង​ប្រុស​ម្នាក់​ ត្រូវគេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ និង​ក្មេង​ស្រី​ម្នាក់ទៀត​ បាន​រងរបួស​ពេញ​ខ្លួន​(​ស្លាប់​ពេល​បញ្ជូន​មក​មន្ទីរពេទ្យ)។

នៅក្នុង​អំពើរ​ឃាតកម្ម​ដ៏​ឃោរ​ឃៅ​ព្រៃផ្សៃ​ខាងលើនេះ​ ជា​ជំហាន​ដំបូង​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាចជា​ករណី​រំលោភ​សម្លាប់​ដើម្បី​បំបិទមាត់ ​ដែល​បង្កឡើង​ដោយ​ជនល្មើស​មិនទាន់​ស្គាល់ អត្តសញ្ញាណ​បណ្តាលអោយ​ក្មេងប្រុស​-​ស្រី​២​នាក់​បងប្អូន​បង្កើតរ​ង​គ្រោះ​រហូតដល់​ស្លាប់​ទាំងពីរ​នាក់។ ប៉ុន្តែ​ក្រោយ​ពេលដែល​ក្រុម​សមត្ថកិច្ច​ជំនាញ​បន្ត​ដុតដៃដុតជើង​ដើម្បី​បើក​ការស្រាវជ្រាវ​ស្វែងរក​​​​​ឃាតក​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​នោះ ​ពេលនេះ​ក៏​ស្រាប់​តែ​មាន​តម្រុយ​ពី​អត្តសញ្ញាណ​របស់​ឃាតក​ហើយ។

បើតាម​ប្រភព​ព័ត៌មាន​ដែល​បាន​សម្រង់​ចេញពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជន​ដែល​ជាប់​សង្ស័យ​ខ្ពស់បំផុត ក្នុង​អំពើ​សម្លាប់​ក្មេងប្រុស​-​ស្រី​២​នាក់​បងប្អូន​នៅ​ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃនប់​កាលពី​ម្សិលមិញ​បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​វែកមុខ​ឃើញ​ជា​បណ្តោះអាសន្ន​ហើយ​ដែល​បច្ចុប្បន្ន​ជននេះ​កំពុង​រត់គេចខ្លួន។

ប្រភព​ដដែល​បាន​បន្តទៀតថា ​ជន​ជាប់​​សង្ស័យ​រូបនេះ​ឈ្មោះ ឈឹម វិចិត្រ ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ និង​ប្រកា​ស​រក​កិច្ចសហការ​ពី​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ឬ​អ្នក​ប្រទះឃើញ​ជន​ជាប់​សង្ស័យ​រូបនេះ​នៅ​កន្លែង​ណាមួយ​ដើម្បី​នាំខ្លួន​មក​សាកសួរ​បន្ថែម​ទាក់ទង​ជាមួយ​ករណី​នៃ​ការ​សម្លាប់​ក្មេងប្រុស​-​ស្រី​ពីរ​នាក់​បងប្អូន​ខាងលើ​នេះ។

គួរ​រម្លឹក​ថា​ ក្មេងប្រុស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់​ផ្ទះមួយ​កន្លែង ដែល​សាងសង់​នៅ​ឆ្ងាយ​ដាច់ពីគ្នា​ ដោយមាន​ស្នាមរបួស​មុត​ពេញ​ខ្លួន ខណៈ​ក្មេងស្រី​ម្នាក់ទៀត បាន​រងរបួស​ពេញ​ខ្លួន​(​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​រពេទ្យ​។ ​ករណី​ឃាតកម្ម​ដ៏​សាហាវ​ដែល​បង្កឡើង​ដោយ​ជនល្មើស​នោះ បាន​កើតមាន​ទៅលើ​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមាន​ឪពុកម្ដាយ​ជា​កម្មករសំណង់​។
​ក្មេងប្រុស​រងគ្រោះ​ដែល​ស្លាប់​នេះ​មានឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំកន្លះ ដោយឡែក​កុមារី​រងគ្រោះ​មានឈ្មោះ​ផា ស្រី​ល័​ក្ខ មាន​អាយុ​១០​ឆ្នាំ ត្រូវជា​បង​-​ប្អូនបង្កើត​នឹង​គ្នា​។​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​នោះ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​ពេលនេះ​ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ដុតដៃដុតជើង​បើក​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​ជន​ឃា​ឃាតក​យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

Facebook Comments

អត្ថបទទាក់ទង