សម្តី​ទឹកកក​របស់​ពូ ឃ្លាំង អាចធ្វើ​ឲ្យ​អាចារ្យ ធំ ​រំងាប់​អារម្មណ៍​ឈប់​ប្រើ​សម្តី​ជេរប្រមាថ​ធ្ងន់ៗ​ដល់​អ្នកផ្សេង​

Spread the love

ភ្នំពេញ​ ៖ ​បន្ទាប់ពី​អាចារ្យ ធំ បានធ្វើការ​Live វីដេ​អូ​ធ្វើការ​រិះគន់​ចំៗ​លើ​តារា​រ៉េ​ប​ដូចគ្នា​គឺ​ពូ ឃ្លាំង រហូត​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​រាលដាល​ដល់ នេន​ទុំ​ដែល​បាន​ចេញ​មុខ​ការពារ​ពូ ឃ្លាំង នោះ ​ពេលនេះ​ស្រាប់តែ​សាមីខ្លួន​ពូ ឃ្លាំង បាន​ចេញមុខ​ឆ្លើយតប​ទៅ​អាចារ្យ ធំ ដោយ​ពាក្យសម្តី​ត្រជាក់​បំផុត អាចធ្វើ​ឲ្យ​អាចារ្យ ធ យកទៅ​ពិចារណា​​កំហុស​របស់ខ្លួន​។​

ពូ ឃ្លាំង បាន​និយាយ​នៅក្នុង​វី​ដេ​អូ​​​រយៈពេល​ប្រមាណ​១៥​នាទី​ដោយ​បញ្ជាក់ថា​ សូម​ឲ្យ​អាចារ្យ ធំ​ត្រូវ​គិតពិចារណា​ឡើងវិញ​លើក​អ្វីដែល​ខ្លួន​បាន​រិះគន់​មកលើ​លោក​ ព្រោះថា​ករណី​ដែល​លោក​ច្រៀង​ជាមួយ​G-Devith នោះ​ ពុំ​មែនមាន​ចេតនា​ផ្លែផ្កា​ឬ​ដៀមដាម​សំដៅលើ​អាចារ្យ ធំ នោះទេ​ពោលគឺ​នេះ​ត្រឹមតែ​ការ​ច្រៀង​ធម្មតា​ប៉ុណ្ណោះ​។​

តារា​រ៉េ​បពូ ឃ្លាំង បាន​បន្តថា ​កន្លងមក​រវាង​លោក​និង​អាចារ្យ ធំ ដូចជា​មិនដែល​មានរឿង​ឈ្លោះប្រកែក​គ្នា​ឡើយ​។​ចំណែកឯ​ការ​ច្រៀង​ជាមួយ​G-Devith​នេះ​ក៏ដោយ​សារ​លោក​ស្រលាញ់​និង​ពេញចិត្ត​ចំពោះ​សមត្ថភាព​តារា​វ័យក្មេង​រូបនេះ ​ហើយ​មិនបាន​ច្រៀង​សំដៅទៅ​អាចារ្យ ធំ នោះដែរ​ហេតុនេះ​អាចារ្យ ធំ ត្រូវ​គិត​ឡើងវិញ​។​

លោក​បាន​បន្ថែមទៀតថា​ សូម​ឲ្យ​អាចា​រ្យ ធំ និង​តារា​រ៉េ​ប នេន​ទុំ ត្រូវ​បញ្ចប់សង្គ្រាម​ពាក្យសម្តី​ជាមួយគ្នា​ផងដែរ​ព្រោះ​ម្ខាង​(​នេន​ទុំ​)​ស្រលាញ់​រាប់អាន​លោក​និង​ម្ខាង​ទៀត​ជា​បុគ្គល​សិល្បៈ​រួម​អាជីព​ដូចគ្នា​។​ម្យ៉ាងទៀត​លោក​មិន​ចង់ឃើញ​អ្នកសិល្បៈ​ម្នា​ក់ណា​ឈ្លោះប្រកែក​ឬ​ជេរប្រមាថ​គ្នា​ទៅវិញទៅមក​នោះទេ​។ ​សូម​ប្រិយមិត្ត​ទស្សនា​នូវ​វីដេ​អូ​លម្អិត​របស់​ពូ ឃ្លាំង ជាមួយ​គេហទំព័រ​កម្សាន្ត​Kh Stars ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​


Facebook Comments

អត្ថបទទាក់ទង