សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ អញ្ជើញ​ចូលរួម​កាត់សក់​មង្គល​ការ ឱក សុគន្ធ​កញ្ញា

Spread the love

​ភ្នំពេញ ​៖​ ទីបំផុត​ពិធីមង្គលការ​កំពូល​តា​រា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​កញ្ញា ឱក សុគន្ធ​និង​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​គឺ​លោក អ៊ឹង សុខលី ដែល​ត្រូវជា​អ្នកគ្រប់គ្រង​ទូរទស្សន៍​ហង្ស​មាស​ត្រូវបាន​ចាប់ផ្តើម​ហើយ​នៅថ្ងៃនេះ​។ ​ខណៈដែល​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏បាន​អញ្ជើញ​ចូលរួម​កាត់សក់​កូនកំលោះ​-​ក្រមុំ​នៅក្នុង​ពិធី​នេះ​ផង​នោះ​។​

ពិធីជប់លៀង​អបអរ​អាពាហ៍ពិពាហ៍ របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​កញ្ញា​ឱក សុគន្ធ​កញ្ញា និង​ស្វាមី​លោក អ៊ឹង សុខលី នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។ ម្យ៉ាងទៀត​ពិធីជប់លៀង​អបអរ​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​អញ្ជើញ​មិត្តភក្តិ​សិល្បៈ​ចូលរួម​ច្រើន​នោះទេ​ ពោលគឺ​មាន​មន្ត្រី​ថ្នាក់ដឹកនាំ​មួយចំនួន​ចូលរួម​អបអរ​ផងដែរ​។​

សូមបញ្ជាក់ថា​ មហាជន​ប្រាកដជា​ដឹង​គ្រប់គ្នា​ហើយ​ថា​ តារាចម្រៀង​ស្រី​កញ្ញា​ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្អូនប្រុស​របស់​ថៅកែ​ផលិតកម្ម​ហង្ស​មាស​មាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ។ មិនតែប៉ុណ្ណោះ​ពួកគេ​ក៏បាន​លួច​ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជាមួយគ្នា​ទៀតផង ​ប៉ុន្តែ​ដំណឹង​នេះ​ទើបតែ​បែកធ្លាយ​អំឡុង​រយៈពេល​១​ឆ្នាំនេះ​តែប៉ុណ្ណោះ​៕​

Facebook Comments

អត្ថបទទាក់ទង