សម្រស់​ សុគន្ធ និសា និង ណុប បា​ញ៉ា​រិ​ទ្ធ ស្អាត​ដាច់​គេ​ជាមួយ​ឈុត​សម្លៀក​បំពាក់​បែបនេះ

Spread the love

ភ្នំពេញ ​៖​ ទិវា​វប្បធម៌​ជាតិ​ទូទាំង​ប្រទេស​លើក​ទី​២​ និង​ការ​ទទួលទាន​អាហារ​សាមគ្គី​ ដែល​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​យប់មិញ​ ត្រូវបាន​គេ​កត់សម្គាល់ឃើញ​មាន​តារា​សិល្បៈ​ល្បីៗ​របស់​ខ្មែរ​ជាច្រើន​បង្ហាញ​វត្តមាន​ចូលរួម​អបអរ។ ក្នុងនោះ​ក៏មាន​តារាចម្រៀង​ប្រុស​-​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​ចូលរួម​ជាច្រើនរូប​។​

ជាក់ស្តែង​តារាចម្រៀង​ប្រុស​-​ស្រី​២​ដួង​របស់​ហង្ស​មាស​គឺ​លោក ណុប បា​ញ៉ា​រិ​ទ្ធ និង​អ្នកនាង សុគន្ធ និសា ក៏មាន​វត្តមាន​ចូលរួម​កម្មវិធី​នេះដែរ​ ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកសិល្បៈ​រួម​អាជីព​ជាមួយគ្នា​ចាប់អារម្មណ៍​ខ្លាំង​លើ​ពួកគេ​ទាំងពីរ​គឺ​ការ​លេចធ្លោ​តាមរយៈ​រូប​សម្រស់​ដែល​បាន​រំលេច​នូវ​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​ស្រស់ស្អាត​ប្លែក​ពី​អ្នកដទៃ​។​

សូមបញ្ជាក់ថា​ សម្លៀកបំពាក់​ដែល​តារា​ប្រុស​-​ស្រី​ទាំងពីរ​រូបនេះ​បង្ហាញ​នៅក្នុង​កម្មវិធី​យប់មិញ​គឺ​ត្រូវបាន​មហាជន​និង​អ្នកសិល្បៈ​ដូចគ្នា​សរសើរ​ថា​មានការ​រចនា​ម៉ូដ​បានល្អ​ពិសេស​គឺ​ឈុត​សម្លៀកបំពាក់​របស់​ពួកគេ​នោះ​ មាន​លក្ខណៈ​ស៊ីសង្វាក់​គ្នា​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់។ តើ​ប្រិយមិត្ត​យល់​យ៉ាងណា​ចំពោះ​ស្លៀក​បំពាក់​របស់​ពួកគេ​ខាងក្រោម​នេះ ​៖​

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment