សម្រាប់អ្នកដែលស្រ្តេសដោយសារស្ទះផ្លូវយូ គួរតែរៀនវិជ្ជាសមាធិដូចអ៊ុំស្រីក្នុងវីឌីអូនេះ

Spread the love

ការស្ទះចរាចរណ៏ជាច្រើននាទី ច្រើនម៉ោងគឺបានបង្កនូវការខាតបង់ពេលវេលាជាច្រើនមិនតែប៉ុណ្ណោះក៏បានបង្កជាភាពឈឺក្បាលធុញថប់ផងដែរ​​ ព្រោះរាល់អ្នកធ្វើដំណើរមិនអាចធ្វើអ្វីបានក្រៅពីការរងចាំនោះទេ ហើយការកកស្ទះយានជំនិះគឺជាជំងឺសង្គមមួយដែលកើតមានឡើងស្ទើរតែគ្រប់ប្រទេសទាំងអស់ ប៉ុន្តែការស្ទះបែបនេះមិនមែនកើតឡើងគ្រប់ពេលនោះទេ។

ដោយឡែកសម្រាប់អ៊ុំស្រីមួយរូបក្នុងវីឌីអូនេះវិញ គឺគាត់បានធ្វើដំណើរដោយយានយន្ត ព្រោះតែស្ទះចរាចរណ៏ខ្លាំងពេកទៅណាមិនកើត គាត់ក៏បានសម្រេចចិត្តចុះពីលើឡាន រួចធ្វើសកម្មភាពសមាធិ ហាត់ប្រាណដោយកាយវិការមួយៗ ដើម្បីបន្ធូរអារម្មណ៏ ហើយអ្នកដែលធ្វើដំណើរពីក្រោយឡានគាត់ក៏បានលួចថតសកម្មភាពនោះរួចបង្ហោះតាមបណ្ដាញសង្គមនិងមានអ្នកគាំទ្រ ចែកចាយបន្តគ្នាយ៉ាងច្រើន។

Facebook Comments

អត្ថបទទាក់ទង