សម្លាប់​ប្រពន្ធ ​ដែល​ទើប​កូន​ខ្ចី​ជាង​មួយ​ខែ ហើយ​យក​ទៅ​ពេទ្យ​ដោយ​កុហក​ថា​នាង​ឈឺ

Spread the love

តាកែវ​ ៖​ បុរស​ម្នាក់​ ក្រោយ​ពី​ផឹក​ស៊ី​ស្រវឹង​ ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ដោយ​ដៃ​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​ ទើប​មាន​កូន​ខ្ចី​១​ខែ​ជាង​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ហើយ​យក​ទៅ​ពេទ្យ​ដោយ​កុហក​ថា​ប្រពន្ធ​ឈឺ។ ទោះ​យ៉ាង​ណា​ជន​សង្ស័យ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ពោល​គឺ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ឡើង​តុលាការ ​ក្រោយ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លើ​សព ឃើញ​ថា ជា​ករណី​ឃាតកម្ម​នោះ។

ករណី​ឃាតកម្ម​​នេះ​​​ ​កើតឡើង​នៅ​ ថ្ងៃ​អាទិត្យ​០៣​រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ ទី​០៤ ខែ​មីនា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​២៣​និង​១០​នាទី នៅ​ចំណុច​បន្ទប់ ស្ថិតនៅ​ភូមិ អង្គតាសោម ឃុំ​ អង្គតាសោម ​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ។

យោង​តាម​​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ខាង​លើ ​ហើយ​​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​នោះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ការ​ស្រាវជ្រាវ ​ទើប​ដឹង​ថា ​ករណី​នេះ ​ផ្តើមចេញ ករណី​ហិង្សា​ក្នុង​គ្រួសារ បង្ក​​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ នួន សុផល ភេទ ប្រុស អាយុ ៣១​ឆ្នាំ ស្រុកកំណើត នៅ​ភូមិ ព្រៃស្រោង ឃុំ អង្គតាសោម បាន​ផឹកស្រា​ស្រវឹង ធ្វើ​សកម្មភាព​វាយ​ដោយ​ដៃ​ទៅលើ ជនរងគ្រោះ​ជា​ប្រពន្ធ​(​តែ​ពុំបាន​រៀបការ​) ឈ្មោះ បួរ សួន ភេទ ស្រី អាយុ ៣២​ឆ្នាំ ស្រុកកំណើត នៅ​ខេត្ត​បន្ទាយ មានជ័យ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ ។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​យក​សព​របស់​ជនរងគ្រោះ​(​ប្រពន្ធ​)​ទៅ ​មណ្ឌល​សុខភាព​ឃុំ​អង្គតាសោម ដោយបាន​កុហកថា​ប្រពន្ធ​ឈឺ ប៉ុន្តែ​ពេល​ដល់ គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​ឈ្មោះ បួរ សួន បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅហើយ។

របាយការណ៍​ដដែល​បញ្ជាក់​ទៀត​ថា ​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​កោសល្យវិច័យ​លើ​សាកសព​​ឃើញ​ថា ​​មាន​ស្នាមរបួស​ជាំ​ខ្មៅ​ពាសពេញ​ផ្ទៃមុខ ប្រអប់​ភ្នែក​ទាំង​សងខាង រលាត់​ចង្កា ជាំ​ និង​ពក​ក្បាល​ពី​ខាងក្រោយ​ពីរ​កន្លែង ជាំ​​លើ​​ដើម​ទ្រូង ​ដើម​ដៃ កែងដៃ​ទាំង​សងខាង រលាត់​ស្បែក​ត្រគាក រលាត់​ភ្នែក​គោ​ជើង​ បែក​បបូរមាត់​លើ​ ក្រោម ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជនរងគ្រោះ ​ពិតជា​ស្លាប់​ដោយ​ តែ​ជនសង្ស័យ​ជា​ប្តី​វាយ​ដោយ​ចាប់​បោក​ក្បាល​នឹង​កា​រូ និង​គ្រែ​ថ្ម ប្រាកដ​មែន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ជា​ប្តី​ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង សំណុំរឿង តាម​នីតិ​វិធី រីឯ​សាកសព​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment