សរសើរ​ទឹកចិត្ត! ជា វណ្ណា​រិ​ទ្ធ បរិច្ចាគ​ឈាម​លើក​ទី​៧​ក្នុង​ថ្ងៃកំណើត

Spread the love

ភ្នំពេញ ​៖​ តារា​សម្តែ​ង​ប្រុស​និង​ជា​ពិធីករ​លោក ជា វណ្ណា​រិ​ទ្ធ នាឱកាស​ថ្ងៃកំណើត​ បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​សរសើរ​ និង​ចាប់អារម្មណ៍​ខ្លាំង​ ខណៈ​ដែល​លោក​បាន​សម្រេច​យក​ថ្ងៃមួយ​ទៅ​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​ដល់​អាយុជីវិត​អ្នក​ដទៃ។

លោក ជា វណ្ណា​រិ​ទ្ធ បានសរសេរថា នេះ​ជាការ​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត​លើក​ទី​៧ របស់ខ្ញុំ ឈាមមាន​តម្រូវការ​ច្រើន តែ​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​នៅមាន​ចំនួន​តិច សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ទាំងអស់គ្នា ទៅ​ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់គ្នា ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវការ​ឈាម​ជាបន្ទាន់​រៀងរាល់ថ្ងៃ និង​ជាប្រចាំ​។ ខ្ញុំ​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស Cambodia Blood Service ខ្ញុំ​មាន​ឈាម​ក្រុម O+ ចុះ​អ្នក​វិញ​?​។​

លោក ជា សុវណ្ណារិទ្ធ បាន​បន្តថា ការបរិច្ចាគ​ឈាម គឺជា​សកម្មភាព​មនុស្ស​ធម៌​មួយ ដ៏​សំខាន់ ដែល​អាចជួយ​ដល់​ជនរងគ្រោះ ជាច្រើន​ក្នុង​មួយ​ថ្ងៃៗ ដូចជា គ្រោះថ្នាក់​ចរាចរណ៍​, ការ​សម្រាលកូន (​ដែល​ធ្លាក់ឈាម​ច្រើន​), ការវះកាត់ (​ដែល​ត្រូវការ​ឈាម​យ៉ាងតិច​ ៣-៤ កំប្លោក​ឡើង​ទៅ​)​។

នៅពេលដែល​យើង​បរិច្ចាគ​ឈាម​ម្តងៗ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នឹង​ផ្តល់​ប័ណ្ណ​មួយ​សម្រាប់​ម្ចាស់​ឈាម បញ្ជាក់​ពី​ចំនួន​ដង​នៃ​ការ​បរិច្ចាគ មានន័យថា​លោកអ្នក​មាន​ឈាម ដើម្បី​រក្សាទុក​ក្នុង​ធនាគារ​ឈាម ដូច្នេះ​ប្រសិនបើ​មាន​ញាតិមិត្ត បងប្អូន​ណា​មាន​បញ្ហា​ត្រូវការ​ឈាម យើង​អាច​យក​ប័ណ្ណ​នោះ ទៅ​ប្តូរ​យក​ឈាម​មកវិញ​បាន ទៅតាម​ចំនួន​ដង និង ការបរិច្ចាគ​របស់លោក​អ្នក ទៅ​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​។​លោក ជា សុវណ្ណារិទ្ធ និយាយ​។​

តារា​ប្រុស​រូបនេះ​បន្ថែមថា ក្នុង​លក្ខណៈ​ឈាមមាន​នៅក្នុង​ឃ្លាំង​រក្សាទុក ព្រោះ​ឈាម​នៅមានកម្រិត ដោយមាន​ការយល់ស្រប​ពី​ម្ចាស់​ឈាម ឬ ពេល​អ្នកជំងឺ​ត្រូវការ​ឈាម​ជាបន្ទាន់ យើង​អាច​ស្នើសុំ​ពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន ដោយ​ត្រូវមាន​ការផ្តល់​ឈាម​សង​វិញ ពី​សាច់ញាតិ​អ្នកជំងឺ​ជា​ចាំបាច់​។ ដោយយោង​ទៅតាម​ការស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម នៅមានកម្រិត​តិច បើ​ប្រៀបធៀប​ទៅ​ហ្នឹង​ជនរងគ្រោះ ឬ​អ្នកជំងឺ​ផ្សេងៗ​មាន​ចំនួន​ច្រើន​នោះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់ ចូលរួម បរិច្ចាគ​ឈាម​ទាំងអស់គ្នា ដើម្បី​ក្តី​ស្រឡាញ់​, ជួយសង្គ្រោះ​ដល់​ម្តាយ​ដែល​សម្រាលកូន និង​ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​៕​

 

Facebook Comments

អត្ថបទទាក់ទង