សាន ផានិត​ ៖ ​បើ​ខ្ញុំ​រួមគ្នា​ជាមួយ​លោក សុះ ម៉ាច ច្រៀង​បទ​ខ្យល់​រដូវ​និង​ផ្កា​រីក​ក្នុង​សួ​នវ​ណ្ណះ​តើ​គាំទ្រ​ទេ​?

Spread the love

ភ្នំពេញ ​៖ ​តារាចម្រៀង​ជើងចាស់​ម្ចាស់​បទ ទូរស័ព្ទ​ផង លោក សាន ផ​និ​ត មុននេះ​បន្តិច ​បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​អនុស្សាវរីយ៍​ជាមួយ​តារា​រៀមច្បង​លោក សុះ ម៉ាច ធ្វើការ​ស្ទង់ចិត្ត​មហាជន​ថា ​ប្រសិនបើ​លោក​និង​លោក សុះ ម៉ាច រួមគ្នា​ចម្រៀង​ឡើងវិញ​នូវ​ចម្រៀង​ពីបទ​ដែល​ធ្លាប់​ល្បីល្បាញ​តើ​មហាជន​គាំទ្រ​ឡើងវិញ​ទេ​។​

ទន្ទឹមគ្នា​នៃ​ការប្រកាស​គម្រោង​សហការ​ច្រៀង​រួមគ្នា​រវាង​តារា​ជើងចាស់​ពីររូប​គឺ សាន ផានិត និង សុះ ម៉ាច ខាងលើ​នេះដែរ​ ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ បានបង្ហាញ​ការគាំទ្រ​និង​ផ្តល់​មតិ​ថា​ ពួកគេ​ចង់ឃើញ​លោក សាន ផានិត និង សុះ ម៉ាច​ច្រៀង​​​រួមគ្នា​។ ​ចំណែកឯ​ខ្លះទៀត​បាន​និយាយទៀតថា ​ខ្ញុំ​គាំទ្រ​បង​ទាំងពីរ ហើយ​បទ​នេះ​ដឹង​តែ​ល្បី​ទៀតហើយ។

​បើតាម​ការ​បង្ហោះ​របស់​តារាចម្រៀង​ម្ចាស់​បទ ទូរស័ព្ទ​ផង លោក សាន ផានិត បាន​រៀបរាប់​បែបនេះ​ថា ​បទ​ខ្យល់​រដូវ និង ផ្កា​រីក​ក្នុង​សួ​នវ​ណ្ណះ ជិត​៣​ទស្សវត្តន៍​មុន​ល្បី​ណាស់ បងប្អូន​គាំទ្រ​ទេ​បើសិនជា​ពួកយើង​ច្រៀង​រួមគ្នា​ឡើងវិញ​?​។​ តាមរយៈ​ការ​លើក​ឡើង​របស់​លោក​ សាន ផានិត ខាង​លើ​នេះ​ តើ​មហាជន​យល់ឃើញ​យ៉ាងណាដែរ​?៕

Facebook Comments

អត្ថបទទាក់ទង