សាន ផានិត មិន​ស្ងប់ចិត្ត​ រឿង​ខេមរៈ សិរីមន្ត និង ម៉ៃ សុគន្ធ ចេញមុខ​ស្នើ ​ឲ្យ​ភាគី​ទាំង​២​បញ្ចប់​ជម្លោះ

Spread the love

ភ្នំពេញ​ ៖ ​ដូចដែល​មហាជន​បានដឹងហើយថា ​ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ​រហូត​មក​ទល់​ ពេល​នេះ​បញ្ហា​រឿងរ៉ាវ​របស់​តារាចម្រៀង​ប្រុស​លោក ខេមរៈ សិរីមន្ត ប្រកាស​ប្តឹង​លោក ម៉ៃ សុគន្ធ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ និង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​មហាជន​ទូទៅ។ ប៉ុន្តែ​ទន្ទឹមគ្នា​នោះដែរ​ ក៏មាន​ការបញ្ចេញមតិ​គាំទ្រ​លើ​ភាគី​ពួកគេ​ទាំងពីរ​ដូចគ្នា​ ខណៈ​លោក ម៉ៃ សុគន្ធ ក៏​មិន​ញញើត​លើ​ការ​គំរាម​ប្តឹង​ផង​នោះ។

ដោយឡែក​ជា​ការ​កត់សម្គាល់​ភ្លាមៗ​នេះ​ ក៏មាន​អ្នកសិល្បៈ​រួម​អាជីព​មួយចំនួន​ចេញមុខ​ឈឺឆ្អាល​ និង​វែកញែក​អំពី​រឿងរ៉ាវ​នៃ​ការ​ប្តឹងផ្តល់​គ្នា​នេះ​ផងដែរ ដោយ​ក្នុងនោះ​មាន​ខ្លះ​បានស្នើរ​ឲ្យ​ពួកគេ​បញ្ចប់​ជម្លោះ​រហូត​ឈានដល់​ការប្តឹង​ឡើង​តុលាការ​ផងដែរ។ ជាក់ស្តែង​លោក សាន ផានិត ដែលជា​តារា​រៀមច្បង​ក៏បាន​ចេញមុខ​ទទូច​ស្នើ​ឲ្យ​អ្នក​ទាំងពីរ​គឺ​លោក ខេមរៈ សិរីមន្ត ដើរ​ថត​ក្រោយ​ម្នាក់​មួយ​ជំហាន​ដើម្បី​បញ្ឈប់​ជម្លោះ​មួយ​នេះ។

លោក សាន ផានិត បាន​លើកឡើងថា ជា​សំណូមពរ​ខ្ញុំ ​ក្នុងនាម​ជា​រៀមច្បង​ម្នាក់ ម៉ៃ សា​គន្ធ ឈប់​បាន​ឈប់​ទៅ​អា​រឿង​ការងារ​វិភាគ​ទើស​តែ​សិល្បៈ​គ្នាឯង​ហ្នឹង។ ចំណែក ខេមរៈ សិរីមន្ត មិនបាច់​ប្តឹង​ទេ​ប្អូន ​កុំ​ខ្វល់​ជីវិត​ប្អូន​មាន​គ្រប់យ៉ាង​ស្រាប់​ហើយ ​បើ​ប្អូន​​​កាន់តែ​តបតរ​នាំអោយ​មហាជន​កាន់​សង្ស័យ​លើ​សមត្ថភាព​ប្អូន​វិញ​ទេ អាច​លើស​ដែរ​ក៏​ថា​បាន មនុស្ស​ឥឡូវ​អ្នកចេះដឹង​មាន​ច្រើនណាស់។

លោក​បន្តថា​ ព្យាយាម​កុំ​វាយប្រហា​គ្នា គប្បី​ព្យាយាម​គេច​ចេញពី​ចំណុច​អវិជ្ជមាន​ ដែល​យើង​គិតពី​រឿង​គេ​ហ្នឹង​ដោយ​ខ្លួនឯង​ជួនកាល​យើង​វិភាគ​ថា​គេ​ភ្លាវ​តែ​វា​ឆ្ងាញ់​សម្រាប់​គេ សំខាន់​ដាច់ខាត​កុំ​រវល់​ពី​រឿង​គេ​តែម្តង ហើយ​បើ​យើង​ខ្លាំងជាងគេ​ស្រាប់​បានធ្វើ​រឿង​សក្ដិ​សម​តាម​សមត្ថភាព​យើង​មែន ចាំបាច់​ទៅ​តដៃ​ធ្វើ​អី ព្រោះ​យើង​ខ្លាំងជាងគេ​ស្រាប់​ហើយ ចុះបើ​គេ​ទើស​យើង​ទាល់តែ​ងាប់​ខ្លួន​នៅតែ​អន់​ជាង​យើង​ដដែល​តើ​យើង​ទៅ​ចង់​ឈ្នះ​បុគ្គល​តែ​ម្នាក់​ហ្នឹង​ធ្វើ​អ្វី​។​

សូមបញ្ជាក់ថា​ បន្ទាប់ពី​មានការ​រិះគន់ ដោយ​មិន​សំចៃមាត់​ពី​សំណាក់​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ លើ​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ចំពោះ​ករណី​មួយចំនួន​នាពេល​កន្លងមក និង​ក៏ដូចជា​ថ្មីៗ​នោះ​ ក៏​ស្រាប់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ឈួ​ល​ចុង​ច្រមុះ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ប្រកាស​ប្តឹង​លោក ម៉ៃ សុគន្ធ ចំនួន​៣​ករណី៕

 

Facebook Comments

អត្ថបទទាក់ទង