សារ​ចាត់​ដោត​បេះដូង​គ្រូបង្រៀន! ពាក្យ​ថា​អ្នកគ្រូ លោកគ្រូ​១​ម៉ាត់​គឺ​សម្រាប់​អ្នក​ដែល​មាន​គុណធម៌​ក្នុង​ខ្លួន

Spread the love

ភ្នំពេញ ​៖​ ដោយសារ​មានការ​ចុះផ្សាយ​និង​ចែករំលែក​នូវ​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​ករណី​របស់​អ្នកគ្រូ​បង្រៀន​ម្នាក់ ​បាន​ប្រើ​ហិង្សា​វាយ​ដុំ​លើ​សិស្ស​បណ្តាល​ឲ្យ​រង​បួស​ស្នាម​ពេញ​ខ្នង​នោះ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​ប្រតិកម្ម​រិះគន់​និង​បង្ហាញ​ការមិនសប្បាយចិត្ត​លើ​ទង្វើ​គ្មាន​សីល​ធម៌​បែបនេះ។

មិន​ខុស​គ្នា​ពី​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​នោះទេ ​សូម្បីតែ​តារា​សម្តែង​វ័យ​ជ្រេ​​កញ្ញា​សូ ដា​នី​តា ភ្លាមៗ​នេះ​ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ ក៏បាន​ធ្វើការ​បន្ត​ការ​ស៊ែរ​ចែករំលែក​ភ្ជាប់​ជាមួយ​ការរិះគន់ ​និង​មិន​សប្បាយចិត្ត​លើ​ទង្វើ​​របស់​អ្នកគ្រូ​ម្នាក់​នោះ ដែល​ដាច់ចិត្ត​រហូត​លើកដៃ​វាយ​សិស្ស​ម្នាក់​នោះ​បណ្តាល​ឲ្យ​រងរបួស​ពេញ​ខ្លួន។

តារា​សម្តែង សូ ដា​នី​តា បាន​រៀបរាប់​ភ្ជាប់​ជាមួយ​សំណេរ​របស់ខ្លួន​ថា ​ពាក្យ​ថា អ្នកគ្រូ លោកគ្រូ ១​ម៉ាត់​គឺ​សម្រាប់​អ្នក​ដែលមាន​គុណធម៌​ក្នុង​ខ្លួន ទោះ​សិស្ស​ខុស​យ៉ាងណា​ក៏​មិនគួរណា​យក​កំហឹង​ឬ​ប្រើ​អំពើ​ហិង្សា​បែបនេះ​មកលើ​សិស្ស​ដែរ។ លោកគ្រូ​អ្នកគ្រូ​ជា​អ្នក​ម្តាយ​ឪ​ពុក​ទី​២​មាន​សិទ្ធិ​ត្រឹម​ស្តីប្រដៅ​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ។

តារា​សម្តែង​អ្នកនាង សូ ដា​នី​តា បាន​រៀបរាប់​បន្ថែម​ទាំង​ហួសចិត្ត​ទៀតថា គ្រូ​មិន​មាន​សិទ្ធិ​ដល់​ថ្នាក់​វាយ​គាត់​រហូត​មាន​របួសស្នាម​បែបនេះ​ទេ ខ្ញុំ​មិន​គ្រាំទ្រ​ទេ​សូមអ្នក​គ្រូ​រៀន​អប់រំ​ចិត្ត​រៀន​ទប់​កំហឹង ខ្លួនឯង​បន្ថែមទៀត​សិន​មុននឹង​ចូល​បង្រៀន​សិស្ស​ម្តងទៀត។

សូមជម្រាប់ថា​ ការបញ្ចេញ​ប្រតិកម្ម​របស់​តារា​ស្រី សូ ដា​នី​តា ខាងលើនេះ​ បានធ្វើ​ឡើង​បន្ទាប់ពី​មានការ​ចុះផ្សាយ​នៅ​លើ​សារព័ត៌មាន​ក្នុងស្រុក​លើ​ករណី​ស្ត្រី​ជា​គ្រូ​បង្រៀន​​ម្នាក់​បាន​ប្រើ​ហិង្សា​វាយ​លើ​សិស្សស្រី​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ពេញ​ខ្នង។

បើតាម​ប្រភពព័ត៌មាន​បញ្ជាក់ថា ​កាលពី​រសៀល​ថ្ងៃទី​២១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​មាន​ស្ត្រី​ជា​ម្តាយ​សិស្ស​រងគ្រោះ​ម្នាក់​បាន​នាំ​កូន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២​ បន្ទាប់ពី​អ្នកគ្រូ​ប្រចាំ​ថ្នាក់​ទី​២​ក​នៃ​សាលាបឋមសិក្សា​ច្រាំង​ចំរេះ ប្រើ​ហិង្សា​ដោយ​យកដៃ​ទះ​ខ្នង​កូន​របស់ខ្លួន​បណ្តាលអោយ​មាន​ស្នាម​ជាំ​ទាំង​ដុំៗ​។​

ស្ត្រី​ជា​គ្រូបង្រៀន​រូបនេះ​មានឈ្មោះ ផ្លុ​ង គឹម​ហេង ត្រូវជា​ភរិយា​នាយក​សាលាបឋមសិក្សា​ច្រាំង​ចំរេះ​ចំណែក​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​នោះ​ឈ្មោះ​ម៉ៅ សុភា​រម្យ អាយុ​៣៦​ឆ្នាំ​។ ​រីឯ​សិស្ស​រងគ្រោះ​ឈ្មោះ បូ រិ​ទ្ធ​សុវណ្ណ ដា​លិ​ន ភេទ​ស្រី អាយុ​៧​ឆ្នាំ។

បើតាម​ការរៀបរាប់​ពី​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានអោយដឹងថា​អ្នកគ្រូ​ប្រចាំ​ថ្នាក់​រូបនោះ​បាន​ប្រើ​ហិង្សា​មកលើ​កូនស្រី​របស់គាត់​ជា​ច្រើនដង​មកហើយ។

ប្រភព​ដដែល​បាន​បន្ថែមថា​ មុនពេល​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ​នេះ​នៅពេល​កូនស្រី​ត្រឡប់​មកពី​រៀន​ហើយ​ដោះអាវ ស្រាប់តែ​ស្ត្រី​ជា​ម្តាយ​ឃើញ​ជាំ​ខ្នង​ទាំង​ដុំៗ​ក៏បាន​សួរនាំ ទើប​ដឹងថា អ្នកគ្រូ​ប្រចាំ​ថ្នាក់​នាង​វៃ ក៏​នាំ​កូន​មក​ប្តឹងទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២​តែម្តង៕

 

Facebook Comments

អត្ថបទទាក់ទង