សាលា​បឋមសិក្សា​​មួយ​កន្លែង​នៃ​ខេត្ត​ព្រៃវែង​រង​ការ​ខូច​ខាត​ ​ ​​ដង្ហោយ​​​​រក​សប្បុរសជន​​​​ជួយ​ជា​ថវិកា​​ក្នុង​ការ​ជួសជុល​​ឡើង​វិញ

Spread the love

ព្រៃវែង​ ៖​ សាលាបឋមសិក្សា​មួយ​កន្លែង​ស្ថិតនៅ​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ព្រៃវែង ​ថ្មីៗ​នេះ​ត្រូវ​រង​ការខូចខាត​មួយ​ផ្នែក​នៃ​ដំបូល​ដោយសារ​មាន​ភ្លៀង​ និង​ខ្យល់​ខ្លាំង​បាន​បក់​បោក​បណ្តាល​អោយ​ដួល​ដើមឈើ​រលំ​បាក់​សង្កត់ ​​ធ្វើ​ឲ្យ​បែកបាក់​កន្លែង​មួយ​ចំនួន។

​បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​លោកគ្រូ​នាយ​សាលាបឋមសិក្សា​សូរ ស្ថិតនៅ​ឃុំ​អង្គ​ស​ស្រុក​មេសាង​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹងថា​ កាលពី​ថ្ងៃទី​២១ ខែមិថុនា ​ឆ្នាំ​២០១៩​កន្លងមកនេះ​ សាលា​ខាងលើ​បាន​រង​នូវ​ការខូចខាត​ដោយសារ​ភ្លៀង ហើយ​មាន​ខ្យល់​ខ្លាំង​បាន​បក់បោក​បណ្តាល​អោយ​ដួល​ដើម​ឈើ​​រលំ​បាក់​សង្កត់​រង​ការ​ខូចខាត ដំបូល និង​បែកបាក់​កន្លែង​មួយ​ចំនួន​ទៀត​…​។

ប្រភព​បាន​បន្ត​ថា ​បច្ចុប្បន្ន​សាលា​ក៏​កំពុង​ត្រូវការ​ថវិកា​មួយ​ចំនួន​ដើម្បី​ជួសជុល​ដើម្បី​ទុក​អោយ​សិស្ស​បាន​ចូលរៀន​វិញ។ សាលា​នេះ​កន្លងមក​តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ក៏​ធ្លាប់​ចុះទៅ​ចែក​សម្ភារៈ​សិក្សា​និង​កង់​ចំនួន​៣​គ្រឿង​ដល់​ប្អូនៗ​កំពុង​រៀន​នៅ​ទីនោះ​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ការអំពាវនាវ​ដល់​សប្បុរសជន​ដើម្បី​ចូលរួម​ជួយ​ជា​ថវិកា​ ​ឬ​សម្ភារៈ​មួយ​ចំនួន​ក្នុង​ការ​ជួសជុល​សាលា​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង