សាហាកប់!! មួយក្បាច់នេះធ្វើអោយអ្នកទស្សនាបាក់ចង្កេះបាត់ មើលចប់ចង់តែបោកទូរស័ព្ទចោល

Spread the love

ក្មេងឈាមរាវតែងតែបង្ករទំនាស់វាយកាប់ចាក់គ្នា ដែលធ្វើអោយសង្គមស្អប់ខ្ពើម ហើយថែមទាំងបង្កអោយខូចខាតទ្រព្យសម្បត្តិជាដើម។ ក្មេងស្ទាវទាំងនោះតែងប្រមូផ្ដុំគ្នាជាបក្ខជាពួកស្រែកឡូឡាបណ្ដាលអោយរំខានអ្នកដទៃ លេងហ្គេម និងជួនកាលពួកគេនាំគ្នាបង្ហោះម៉ូតូតាមទីសាធារណៈក៏មាន។

ក្រឡេកមកមើលក្រុមក្មេងស្ទាវមួយក្រុមតាមរយៈវីដេអូខាងលើនេះវិញ គឺពួកគេបានជួបជុំគ្នាលេងហ្គេមនៅក្នុងហាងមួយកន្លែង ហើយដោយសារតែក្មេងប្រុសម្នាក់ដែលលេងហ្គេមនៅទូហ្គេមជិតគ្នា បានបង្កសំឡេងរំខាងដល់ក្មេងប្រុសម្នាក់ទៀត ទើបធ្វើអោយក្មេងប្រុសរូបនោះខឹងហើយក្រោកទៅទះក្បាលក្មេង​ប្រុសដែលបង្កសំឡេងរំខានមួយដៃ។

ដោយសារតែខឹងក្មេងប្រុសបង្កទះក្បាលខ្លួនមួយដៃ ទើបក្មេងប្រុសដែលត្រូវគេវ៉ៃនោះរត់ទៅប្រាប់គ្នីគ្នាមកសងសឹក ដោយបក្ខពួករបស់គេនោះថែមទាំងកាន់កាំបិតយ៉ាងធំមកជាមួយផង។ គ្រាន់តែដើរចូលមកដល់កន្លែងលេងហ្គេមភ្លាម បុរស់ម្នាក់ដែលកាន់កាំបិតមកជាមួយនោះបានលើកាំបិតកាប់ទៅលើក្មេងប្រុសដែលជាគូទំនាស់នោះ តែអ្វីដែលគួអោយហួសចិត្តនោះ ស្រាប់តែពួកគេទាំំងអស់ដែលកំពុងលេងហ្គេមនៅក្នងហាង បែជាក្រោកឈររាំទាំងប្រុសទាំងស្រី។

ក្រោយពីបានទស្សនាវីដេអូនេះរួច ធ្វើអោយអ្នកទស្សនានឹកហួសចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថានេះជាការសម្ដែងលេងរបស់ក្មេងៗទាំំងនោះឡើយ៕

Facebook Comments

អត្ថបទទាក់ទង