សាឡា​ត់ ស្រី​ឡាង និង​លោក លៀក លីដា លេច​វត្តមាន​ព្រម​គ្នា​នៅ​ផ្សា​ទំនើប​អ៊ី​អន​១​កាលពី​ល្ងាច​មិញ

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា សាឡា​ត់ ស្រី​ឡាង ដែល​ថ្មីៗ​នេះ​ បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​ដ៏​​​រសើប​នៃ​ការ​សាង​សម្ពន្ធភាព​ស្នេហា​ជាមួយ​ម្ចាស់​ផលិតកម្ម​LD​គឺ​លោក​លៀក​លីដា យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​ បន្ទាប់ពី​អតីត​ភរិយា​លោក លៀក លីដា ទម្លាយ​ជា​សាធារណៈ​នោះ​ កាលពី​ល្ងាច​មិញ ​បានបង្ហាញ​វត្តមាន​ព្រម​គ្នា​ជាមួយ​ម្ចាស់​ផលិតកម្ម​LD​រូបនោះ។

ការ​លេច​វត្តមាន​រប​ស់​តារា​ស្រី​កញ្ញា សាឡា​ត់ ស្រី​ឡាង និង​លោក លៀក លីដា កាលពី​ល្ងាច​ថ្ងៃទី​១៤ ​ខែមីនា ​ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​ ​កើតឡើង​ចំ​ឱកាស​នៃ​ថ្ងៃ​បើកសម្ពោធ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៩​គឺ​រឿង ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រលាញ់ របស់​ស្ថានីយ​ទូរទស្សន៍​PNN​ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅ​បរិ​វេទ​ផ្សា​ទំនើប​អ៊ី​អន​១ ​ខណៈ​ដែល សាឡា​ត់ ស្រី​ឡាង ជា​តួ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿងនេះ​ ចំណែក​លោក លៀក លីដា ជា​អ្នកដឹកនាំ​សម្តែង។

យ៉ាងណាមិញ​បើតាម​ការកត់សម្គាល់​ចំពោះ​ការចូលរួម​របស់​កញ្ញា​សាឡា​ត់ ស្រី​ឡាង និង​លោក លៀក លីដា នេះ​គឺ​កើតឡើង​ដោយហេតុថា អ្នក​ទាំងពី​សុទ្ធតែ​ជា​ភ្ញៀវកិត្តិយស​ព្រោះ​មាន​ចំណែក​ដូចគ្នា​ក្នុង​ការចូល​ពិធី​បើក​សម្ពោ​ធ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៩​នេះ​។​ ប៉ុន្តែ​ការចូលរួម​នេះ​ អ្នក​ទាំងពីរ​ហាក់​មា​ន​គំលាត​ឆ្ងាយ​ពីគ្នា​ ដោយ​ពុំមាន​ការបង្ហាញ​ភាព​សិទ្ធស្នាល​នោះទេ ​ខណៈ​មាន​មហាជន​មួយចំនួន​បាននាំគ្នា​កត់សម្គាល់​មើល​ផងដែរ។

សូម​រម្លឹកថា ​កាលពី​ថ្មីៗ​នេះ​ មាន​រឿងរ៉ាវ​ដ៏​​រសើប​ផ្ទុះឡើង​រវាង​តារា​សម្តែង​ស្រី​កញ្ញា សាឡាត់ ស្រី​ឡាង ជាមួយ​លោក លៀក លីដា ដោយ​ត្រូវបាន​ប្រភព​ពី​អតីត​ភរិយា​បើក​កកាយ​អំពី​ការ​លួចលាក់​សាង​សម្ពន្ធភាព​ស្នេហា​ក្រៅ​ឆាក​ជាមួយគ្នា​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​។ ​ប៉ុន្តែ​ជាការ​ឆ្លើយតប​ត្រូវបាន​កញ្ញា សាឡាត់ ស្រី​ឡាង បាន​បដិសេធថា​គ្រាន់តែ​រឿង​យល់ច្រឡំ ហើយ​ក្រោយមកទៀត​ក៏មាន​ការសម្រុះសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង