សា​វិ​ន ហ្វី​លី​ព និង U Trust Investment ​ ​ចែក​រំលែក​ក្ដី​ស្រឡាញ់​ដល់​កុមារ​-​លោកយាយ​លោកតា​ជាយក្រុង​ភ្នំពេញ​

Spread the love

​ភ្នំពេញ​ ៖ ​តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព នឹង U Trust Investment​ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ហើយ​ដើម្បី​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​ដល់​កុមារ​និង​គ្រួសារ​ខ្វះខាត​ដែល​កំពុង​រស់នៅ​ជាយ​ក្រុង​ភ្នំពេញ​នោះ ​នា​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​ បាន​នាំយក​អំណោយ​ជា​សម្ភារៈ​សិក្សា​និង​គ្រឿង​បរិភោគ​មួយចំនួន​ទៅ​ចែក​ជូន​ដល់​លោកតា​លោកយាយ​២០​គ្រួសារ​និង​កុមារ​ជាង​១០០​នាក់​។​

លោក សា​វិ​ន ហ្វី​លី​ព បាន​បង្ហោះ​ភ្ជាប់​នឹង​រូបភាព​រៀបរាប់ថា ​ព្រឹក​នេះ​ខ្ញុំ​នឹង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​U Trust Investment បាន​យក​អំណោយ​សម្ភារៈ​សិក្សា​និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ន​មក​ចែកជូន​ប្អូនៗ​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ក្រាំង​ទំនប់​ចំនួន​១៤០​នាក់ និង​លោកតា​លោកយាយ​ក្រីក្រ​ចំនួន​២០​គ្រួសារ​នៅក្បែរ​គម្រោង​ដី​ទ្បូ​ត៍ ឋាន​សួគ៌​ធម្មជាតិ ក្រោយ​ផ្សារ​បាត់ដឹង​ខាងលិច​ផ្លូវ​៥១​ស្រុក​ឧ​ត្តុ​ង្គ​ខេត្តកំពង់ស្ពឺ​។

តារា​សម្តែង​ប្រុស​មាន​ប្រជាប្រិយភាព​លោក សា​វិ​ន ហ្វី​លី​ព បានបញ្ជាក់​បន្ថែមថា​ថ្ងៃ​ណា​ក៏​យើង​អាច​ចែករំលែក​សេចក្ដីស្រលាញ់​បានដែរ​។​ ចំណែកឯ​អំណោយ​ដែល​ត្រូវបាន​ផ្តល់ជូន​ពួកគាត់​រួមមាន​៖​អង្ករ​២០​ប៉ាវ​, ទឹកត្រី , ទឹកស៊ីអ៊ីវ ,​ត្រីខ ,​មី ,​សម្ភារៈ​សិក្សា រួមជាមួយ​ថវិការ​មួយចំនួនទៀត​ផងដែរ​។​
​តារា​ប្រុស​លោក សា​វិ​ន ហ្វី​លី​ព បន្ថែម​ពីលើ​នេះ​ថា​តាមរយៈ​សកម្មភាព​នេះ​គឺ​ពួកគាត់​ពិតជា​មានការ​សប្បាយរីករាយ​ខ្លាំង​ចំពោះ​កម្មវិធី​សប្បុរសធម៌​របស់​យើង​នៅថ្ងៃនេះ​ព្រោះ​ក្រៅពី​សម្ភារៈ​សិក្សា​និង​គ្រឿង​ហូបចុក​ខាងលើ​ក្រុមហ៊ុន​ក៏បានផ្ដល់​ជា​ផ្លូវលំ​មួយ​ខ្សែ​ដល់​អ្នកភូមិ​នេះ​ផងដែរ​។​ចំពោះ​កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោក មេឃុំ ,​មេភូមិ​និង​នាយក​សាលាបឋមសិក្សា​ក្រាំង​ទំនប់​ផងដែរ​។​

ជាមួយគ្នានេះ​លោក សា​វិ​ន ហ្វី​លី​ព ក៏បាន​អះអាងថា ​លោក​នឹង​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​ជា​បន្តបន្ទាប់​ព្រោះនេះ​ជា​សកម្មភាព​មួយ​ដែល​លោក​ចូលចិត្ត​និង​ស្រលាញ់​។​ម្យ៉ាងទៀត​គិត​មកទល់ពេលនេះ​មិនមែន​ទើប​ជា​លើក​ទី​១​សម្រាប់​លោក​នោះទេ​ពោលគឺ​លោក​បានធ្វើ​សកម្មភាព​បែបនេះ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ជាក់ស្តែង​ដូចជា​ការជីក​អណ្តូងទឹក​ជូន​គ្រួសារ​កុមារ​ឬ​ប្រជាពលរដ្ឋ​ខ្វះខាត​នៅតាម​ខេត្ត​ជាដើម​៕​

 

Facebook Comments

អត្ថបទទាក់ទង