សិស្ស​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៨​ជាច្រើន​នាក់​ តវ៉ា​ និង​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ពិនិត្យ​ឡើង​វិញ​លើ​អត្រា កំណែ មុខវិជ្ជា​គណិតវិទ្យា

Spread the love

ភ្នំពេញ ​៖ ​បន្ទាប់ពី​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប្រកាស​ទូទាំង​ប្រទេស​នោះ​ ក៏​ស្រាប់​តែមាន​សិស្ស​ជាច្រើន​នាក់​បាន​ប្រតិកម្ម​បង្ហាញ​ការ​មិនសប្បាយចិត្ត​ក្រោយ​ពេល​ដែល​លទ្ធផល​មុខវិជ្ជា​គណិតវិទ្យា​មើលឃើញ​ពី​ចំនួន​នៃ​ការ​ធ្លាក់​ច្រើន។

ជាក់ស្តែង​សូម្បីតែ​អតីត​សិស្ស​ពូកែ​លំដាប់​ថ្នាក់​ពិភពលោក​ឆ្នាំ​២០១៨​ផ្នែក​គណិតវិទ្យា ឆ​យ លី​អាន​បែរជា​ទទួលបាន​លទ្ធផល​ប្រឡង​បា​ក់​ឌុក​គឺ​និទ្ទេស F(​មុខវិជ្ជា​គណិតវិទ្យា​)​។ ករណីនេះ​កំពុងមាន​ការ​ងឿងឆ្ងល់​ពី​សំណាក់​មហាជន​ខ្មែរ។

ទន្ទឹម​គ្នា​នេះ​ក៏​មាន​សិស្ស​ជាច្រើន​នាក់​ បាន​ប្រកាស​តវ៉ា​ដោយ​ស្នើ​​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ឡើងវិញ​ជុំវិញ​ករណី​នេះ​ទៀត​ផង។

យ៉ាងណាមិញ​មុននេះ​បន្តិច ​ក៏មាន​ក្រុម​សិស្ស​ប្រឡង​បាក់​ឌុន​ជាច្រើន​នាក់​ បានមក​ប្រមុំ​ផ្តុំគ្នា​ធ្វើការ​តវ៉ា​និង​ស្នើ​​ឲ្យ​ក្រសួង​ត្រួត​ពិនិត្យ​លើ​ករណីនេះ​ឡើងវិញ។ តំណាង​ឲ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ​ បាន​លើកឡើងថា ​មូលហេតុ​ដែល​ពួក​ខ្ញុំ​មក​ប្រមូល​ម្តុំ​គ្នា​តវ៉ា​នេះ ​ដោយហេតុថា​កើតក្តី​មិន​សុខចិត្ត​ក្រោយ​ពេល​ដែល​លទ្ធផល​បាក់​ឌុប មុខវិជ្ជា​គណិតវិទ្យារបស់​ពួក​ខ្ញុំ​បែរជា​ទទួលបាន​និទ្ទេស​F​ស្ទើរ​គ្រប់គ្នា។

យុវតី​រូប​នេះ​បាន​បន្ត​ថា ​តាម​សមត្ថភាព​គឺ​ខ្ញុំ​សុទ្ធតែ​មាន​ចំណេះដឹង​លើ​ផ្នែក​គណិតវិទ្យា​ទាំងអស់គ្នា​ហើយ​មូលហេតុ​អ្វី​បានជា​ក្រសួង​ទម្លាក់​ពួក​យើង​រហូតដល់​និទ្ទេស​F។ ម្យ៉ាងទៀត​រាល់​ការ​ដាក់​ប្រឡង​អាហារូបករណ៍​គឺ​ចាំបាច់​បំផុត​លើ​ចំណេះដឹង​មុខវិជ្ជា​គណិតវិទ្យា​មួយ​នេះ។ ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ត្រូវ​មាន​វិធានការ​សើរើ​រឿងនេះ​ឡើងវិញ​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​ពួក​យើង៕

Facebook Comments

អត្ថបទទាក់ទង