សុខ ជំនោ ផ្តល់​គំនិត​ផ្ទុយ​ពី​ការផ្សាយ​ព័ត៌មាន​លើ​ករណី​យុវតី​ស្រស់ស្អាត​ចងក ​សម្លាប់ខ្លួន​ព្រោះ​ជំងឺ​បាក់​ទឹកចិត្ត

Spread the love

ភ្នំពេញ ​៖ ​ជាការ​ពិត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​បណ្តា​សារ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ថ្មីៗ​នេះ​ មានការ​ចែករំលែក​រហូត​មានការ​សរសេរ​ចុះផ្សាយ​ព្រោងព្រាត​ជុំវិញ​ករណី​របស់​យុវតី​សិស្សសាលា​រូប​ស្រស់​វ័យ​១៧​ឆ្នាំ​ម្នាក់ ​បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​តាមរយៈ​ការ​ចងក​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណិតអាសូរ​ ព្រោះ​តែមាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​និង​អ្នកអាន។

ស្របពេល​ជាមួយគ្នា​ដែល​រឿងរ៉ាវ​នេះ ​បាន​កាន់តែ​ក្លាយជា​ប្រធានបទ​ក្តៅ​កក្រើក​បណ្តាញ​សង្គម​នា​អំឡុង​ដើម​ឆ្នាំ​២០១៩​នេះ​ដែរ​ភ្លាមៗ​នោះ​ ស្រាប់តែ​អ្នកនិពន្ធ​ល្បីឈ្មោះ​លោក​សុខ ជំនោ បាន​ចេញមុខ​ប្រតិកម្ម​ដោយ​លើក​បញ្ចេញ​ជា​ទស្សនៈ​ផ្ទុយ​នឹង​ការ​ចុះផ្សាយ​មួយចំនួន​ដែលមាន​ច​រិ​ត​ហាក់​ផ្តេកផ្តួល ​ឬ​បរិយាយ​សម្រាយ​រឿង​នេះ​ឲ្យ​ក្លាយ​ជា​បែប​ប្រលោមលោក​។​

តាម​ការលើកឡើង​រប​ស់លោក សុខ ជំនោ បាន​រៀបរាប់ថា ​ឃើញ​គេហទំព័រ​និង​Page​ព័ត៌មាន​ល្បីៗ​ចុះផ្សាយ​ព្រោងព្រាត​អំពី យុវតី​សិស្សសាលា​សម្លាប់ខ្លួន​ដោយ​ជំងឺ​បាក់​ទឹកចិត្ត ដោយ​រៀបរាប់​ដើមទង កម្សត់ អូស​មនោសញ្ចេតនា​តាម​រឿងរ៉ាវ​បែប​ប្រលោមលោក ដែល​ធ្វើ​ឲ្យ​អ្នកអាន​លង់លក់​អាណិតអាសូរ ពិសេស​អាច​ញ៉ាំង​ឲ្យ​អ្នក​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត​ដទៃ ហាក់​ផ្តេកផ្តួល​តាម​។​

កវីនិពន្ធ​លោក សុខ ជំនោ បាន​និយាយទៀតថា​ មិនឃើញ អ្នកជំនាញ រឺ​អ្នកសរសេរ​អត្ថបទ​ទាំងនោះ និយាយ​លើកទឹកចិត្ត កែ​ស្ថានភាព​ឬ​ស្រង់​សម្តី​អ្នកជំនាញ​ពី​ការព្យាបាល​ឬ​ឲ្យ​ទៅរក​អ្នក​ប្រឹក្សា​សោះឡើយ​…..​។ សភាពការណ៍​នេះ​គេ​គួរ​ឆ្លៀតឱកាស ចាប់យក​ជ្រុង​មួយ​ផ្សេង​ដើម្បី​ជួសជុល​ស្ថានភាព​ក្តៅ​នេះ​។​

សូមបញ្ជាក់ថា ​យុវតី​រូប​ស្រស់​ដែល​បាន​សម្លាប់ខ្លួន​ដោយ​ការចងករ​ព្រោះ​ជំងឺ​បាក់​ទឹកចិត្ត​នោះ​មានឈ្មោះ ដេ​ត ពេជ្រ​ចន្ទ​លីហ្សា អាយុ​១៧​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​សាលា​សុវណ្ណ​ភូមិ។​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតក្នុង​ផ្ទះ​លេខ​25E បុរី​ប៊ុន ហួរ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕​

Facebook Comments

អត្ថបទទាក់ទង