សុខ​ ពិសី ដឹក​ដៃ​តារា​ល្បីៗ​របស់​សាន់ដេ​ ចេញទៅ​ច្រៀង​នៅ​កូរ៉េ​ស្វែងរក ​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

Spread the love

ភ្នំពេញ​ ៖​ ដូចដែល​អ្វី​បាន​គ្រោង​ទុក​កាលពី​រាត្រី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៨​នេះ ​តារាចម្រៀង​ប្រុស​-​ស្រី​ល្បីៗ​ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ​ បាន​ដឹក​ដៃ​គ្នា​ឡើង​យន្តហោះ​ពី​ស្រុក​ខ្មែរ​ឆ្ពោះទៅ​ទឹកដី​ប្រទេស​កូរ៉េ​ដើម្បី​បង្ហាញ​ការ​ចម្រៀង​និង​សម្តែង​បង្ក​ការសប្បាយរីករាយ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​តែ​ធ្វើ​ការងារ​នៅ​ទីនោះ។

វត្តមាន​របស់​តារាចម្រៀង​ប្រុស​ស្រី​ល្បីៗ​មកពី​ផលិតកម្ម​សាន់​ដេ​ដែល​បាន​ហោះហើរ​ចេញទៅ​ប្រទេស​កូរ៉េ​កាលពី​យប់មិញ​នោះ​រួម​មាន​ ៖ ​កញ្ញា សុខ ពិសី ,​នាយ ចឺម ,​ខាន់ ជេ​ម​ស៍ ,​វិ​រៈ និ​ច ជាដើម។ ការ​ចេញទៅ​ទឹកដី​កូរ៉េ​របស់​តារាចម្រៀង​ប្រុស​-​ស្រី​ខាងលើនេះ​ ក្រៅពី​ការ​ចម្រៀង​សម្តែង​ដើម្បី​បង្ក​ការ​សប្បាយរីករាយ ក៏​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ។

តាមរយៈ​នេះ​ដែរ​មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការ​គាំទ្រ ​និង​លើក​សរសើរ​ទឹកចិត្ត​របស់​តារាចម្រៀង​ប្រុស​-​ស្រី​ល្បី​ប្រចាំ​ផលិតកម្ម​សាន់​ដេរ​ ដែល​បាន​នាំគ្នា​ចេញទៅ​ច្រៀង​ស្វែងរក​មូលនិធិ​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ ជាមួយគ្នានេះដែរ​ក៏មាន​អ្នកគាំទ្រ​ជាច្រើន​នៅលើ​ទឹកដី​ប្រទេស​កូរ៉េ​នាំគ្នា ​រង់ចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទៀត​ផង៕

Facebook Comments

អត្ថបទទាក់ទង