សុខ ពិសី ធ្វើ​ឲ្យ​យាយៗ​ស្រក់​ទឹកភ្នែក នៅ​​ថ្ងៃ​​១៤ កុម្ភៈ

Spread the love

ភ្នំពេញ ​៖​ ពិតជា​រំភើប​ និង​ក្ដុកក្ដួល​ខ្លាំងណាស់​សម្រាប់​មហាជន​ក៏ដូចជា​លោកតា​លោកយាយ​ចាស់ៗ​ជរា​ជួប​ការ​ខ្វះខាត​ ខណៈ​ដែល​តារា​ចម្រៀង​ស្រី​លំដាប់​ជួរមុខ​ផលិតកម្ម​សាន់​ដេ ​កញ្ញា សុខ ពិសី មុន​នេះ ​បាន​បង្ហាញ​ទឹកចិត្ត​មនុស្សធម៌​តាមរយៈ​ការ​អញ្ជើញ​ពួកគាត់​ចូលរួម​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជុំគ្នា។

បើតាម​ការ​បញ្ជាក់​របស់​កញ្ញា សុខ ពិសី បាន​រៀបរាប់​ថា​ ថ្ងៃនេះ​នាង​ខ្ញុំ សុខ ពិសី និង​ក្រុមហ៊ុន​ភេសជ្ជ​:​ប៉ូវ​កម្លាំង​Zorus បាន​រួមគ្នា​ចែករំលែក​ក្តី​ស្រឡាញ់​ដោយ​អញ្ជើញ​លោកតា លោកយាយ​ដែល​ខ្វះខាត មក​ពិសា​អាហារ​ថ្ងៃត្រង់ និង​មាន​របស់​បន្តិចបន្តួច​ជូន​ដល់​ពួកគាត់។

ការបង្ហាញ​សកម្មភាព​មនុស្សធម៌​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ចាស់ៗ​ជរា​ពី​សំណាក់​តារាចម្រៀង​កញ្ញា សុខ ពិសី នាពេលនេះ ​បានធ្វើ​ឲ្យ​ពួកគាត់​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ព្រោះតែ​ក្តីរំភើប​ខ្លាំង​។​ ជាមួយគ្នានេះដែរ​ក៏មាន​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​លើកទឹកចិត្ត​ចំពោះ​ទង្វើ​​ល្អ​ពី​សំណាក់​កញ្ញា សុខ ពិសី។

សូមបញ្ជាក់ថា​ សម្រាប់​ការ​ពិសា​​អាហារ​ថ្ងៃ​ត្រង់នេះ​គឺ​បាន​ធ្វើឡើង​ស្ថិតនៅ ភោជនីយដ្ឋាន មាតុភូមិ សាខា​ជិត ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​។ ​ខណៈដែល​ឱកាស​នេះ​ដែរ​ គេ​ក៏​សង្កេតឃើញ​មាន​អ្នកសិល្បៈ​មួយចំនួន​ក៏បាន​រួមចំណែកគ្នា​ក្នុងការ​ផ្តល់​ក្តី​ស្រលាញ់​ជូន​កុមារកំព្រា និង​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​ផងដែរ​៕​


Facebook Comments

អត្ថបទទាក់ទង