សុខ សីឡា​លីន ធ្វើ​ឲ្យ​មហាជន​មួយចំនួន​ យល់ច្រឡំ​កាន់តែ​ខ្លាំង​រឿង​រៀបការ​ជាមួយ​លោក ពៅ ពិសិដ្ឋ

Spread the love

ភ្នំពេញ ៖ តារាចម្រៀង​ស្រី​កញ្ញា សុខ សីឡា​លីន ក្រោយពេល​អាជីព​សិល្បៈ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈពេល​ចុងក្រោយ​នោះ ​ថ្មីៗ​នេះ​ស្រាប់តែ​ធ្លាយ​ដំណឹង​នៃ​ការចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​តារា​សម្តែង​ប្រុស​លោក ពៅ ពិសិដ្ឋ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​យល់ច្រឡំ​កាន់តែខ្លាំង​ពី​សំណាក់​មហាជន​មួយចំនួន​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។​
តាម​សង្កេតឃើញ​ចំពោះ​ដំណឹង​ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​នេះ ​កើតឡើង​ភ្លាមៗ​ ​ដែល​សាមីខ្លួន​តារាចម្រៀង​កញ្ញា សុខ សីឡា​លីន កាលពី​ថ្ងៃទី​២១​ខែឧសភា​ម្សិលមិញ ​​ ​បានធ្វើការ​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ភ្ជាប់​នឹង​ការ​សរសេរថា ​ផ្កា​ដែល​មនុស្ស​ស្រី​ប្រាថ្នា​គឺ​ផ្កាស្លា​យឺត​ឬ​លឿន​សំខាន់ យើង​បាន​បំពេញ​តាម​ប្រពៃណី​។​ អរគុណ​រាល់​ពាក្យ​ជូនពរ​របស់​អ្នក​ទាំងអស់គ្នា​។​

ទន្ទឹមគ្នា​នោះដែរ​ភ្លាមៗ​នៃ​ការ​បង្ហោះ​របស់​កញ្ញា សុខ សីឡា​លីន ខាងលើ​នេះដែរ​ បើ​ចាប់អារម្មណ៍​មើល​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង សុខ ស្រី​ល័ក្ខណ៍ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​នាង​នោះ ​ក៏បាន​សរសេរថា​ កម្មវិធី​តូច ធំ លឿន​យឺត មិន​សំខាន់ៗ​សំខាន់ បងស្រី​រកឃើញ​សេចក្តីស្រលាញ់​ពិតៗ​ជូនពរ​បងស្រី​អោយមាន​សេចក្តីសុខ​។​

ជាមួយគ្នា​នៃ​ការ​បង្ហោះ​នោះដែរ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​បានបង្ហាញ​ការចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​រហូត​មានការ​ផ្ញើ​សារ​ជូនពរ​កញ្ញា សុខ សីឡា​លីន និង​លោក ពៅ ពិសិដ្ឋ ផងដែរ​ព្រោះ​ពួកគាត់​យល់ឃើញថា​នេះ​ជា​ពិធីមង្គលការ​ពិតប្រាកដ​របស់ សុខ ឡា​លីន។​ ប៉ុន្តែ​យ៉ាងណាមិញ​ក៏មាន​ប្រភព​ខ្លះ​បាន​និយាយថា​រូប​ភាព​ទាំងនេះ​គឺ​ត្រឹមតែ​ការថត​សម្តែង​រឿង​ឬ​MV​ចម្រៀង​នោះទេ​ពោលគឺ​ពុំមែន​ជា​មង្គលការ​ពិតប្រាកដ​នោះឡើយ​។​

បើ​សង្កេតមើល​នៅលើ​ម្ចាស់​Account Facebook​ឈ្មោះ Ouñ YāYá បានបញ្ជាក់​ឲ្យ​ដឹងថា ​គ្រាន់តែ​ផុស​ថត​MV​សោះ​ក៏​គិត​ច្រើន​អ្វី​ខ្លាំង​ម្ល៉េះ​ថា​មង្គលការ​មែនទែន​ ហើយ​គេ​កុហក​សោះ​ហ្នឹង​ចេះតែ​ជឿ​ដែរ បើ​គេ​ការពិត​មែន​ណា គេ​រៀបចំ​ទៅតាម​ប្រពៃណី​ដូច​បងស្រី ឱក សុគន្ធ​កញ្ញា បាត់ទៅហើយ គេ​មិនចាំបាច់​ធ្វើ​តែមួយ​ថ្ងៃ​ហើយ​ត្រឹម​មួយ​កំណាត់​ព្រឹក​នោះទេ ​កុហក​សុទ្ធសាធ​។ ​សូម្បីតែ​ឪពុក​-​ម្តាយ​ទាំងសងខាង​ក៏​ក្លែងក្លាយ​ទៀត​…​អត់​ជឿ​សោះ​។​

បើតាម​ការបញ្ជាក់​ពី​ម្ចាស់​Account Facebook​ខាងលើ​និង​មើល​តាមរយៈ​រូបភាព​រវាង​តារា​ស្រី​កញ្ញា សុខ សីឡា​លីន ទាំងអស់នេះ​គឺ​គ្រាន់តែ​ជាការ​ថត​សម្តែង​MV​អ្វីមួយ​តែប៉ុណ្ណោះ​ព្រោះ​ភាគី​ខាង​ប្រុស​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកសិល្បៈ​ដូចគ្នា​គឺ​លោក ពៅ ពិសិដ្ឋ ចំណែក​ឯក​ឪពុកម្តាយ​ទាំងសងខាង​ក៏​សុទ្ធតែជា​តារា​សម្តែង​ផងដែរ​ពោល​គឺមាន​កញ្ញា ហេង ស្រី​ពេជ្រ ,​លោក លី សុខ​ជុន ដែល​ត្រូវជា​ឪពុក​អ្នកនាង លី ច័ន្ទ​សីហា ផង​នោះ៕

Facebook Comments

អត្ថបទទាក់ទង