សុខ សោ​ម៉ា​វ​ត្តី និង លី វ៉ា​ហេ​ទ ធ្លាយ​រូបភាព​កៀកកើយ​គ្នា​យ៉ាង​ព្រឺ​សម្បុរ

Spread the love

ភ្នំពេញ ​៖​ ពិធី​ការិនី​ និង​សម្តែង​ស្រី​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង កីឡាករ​លោក លី វ៉ា​ហេ​ទ ពេលនេះ​សម្ពន្ធភាព​ទំនាក់ទំនង​របស់​ពួកគេ​កាន់​តែមាន​ភាពស្និទ្ធស្នាល និង​ផ្អែមល្ហែម​ជាមួយ​កាន់តែខ្លាំង​ឡើងៗ​ ​​ខណៈ​មាន​មហាជន​ជាច្រើន​កំពុងតែ​ដាក់​ការចាប់អារម្មណ៍​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ។

ជាក់ស្តែង​ថ្មីៗ​នេះ​ បាន​បែកធ្លាយ​រូបភាព​ស្និទ្ធស្នាល និង កៀក​កើត​គ្នា​រវាង​តារា​ស្រី​កញ្ញា សុខ សោ​ម៉ា​វ​ត្តី និង​កីឡាករ​រូប​សង្ហា​លោក លី វ៉ា​ហេ​ទ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត។ មាន​មហាជន​ជាច្រើន​បាន​និយាយ​ថា ​​ស្នេហា​របស់ សុខ សោ​ម៉ា​វ​ត្តី និង​លោក លី វ៉ា​ហេ​ទ កាន់​តែ​មាន​ពន្លឺ​ និង​តម្រុយ​នៃ​ការ​សាង​សុភមង្គល​នា​ពេល​អនាគត​ជាមួយគ្នា។

សូមបញ្ជាក់ថា ​តារា​សម្តែង​និង​ពិធី​ការិនី​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី មួយរយៈ​ចុងក្រោយ​នេះ អាជីព​សិល្បៈ​របស់​នាង​កាន់​តែមាន​ភាពលេច​ធ្លោ​ជាមួយ​ឱកាស​ការងារ​ជាច្រើន​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​។ ចំណែក​រឿងរ៉ាវ​ស្នេហា​រវាង​នាង​ជាមួយនឹង​ប្រុស​ស្អាត​លោក លី វ៉ា​ហេ ក៏​កាន់​តែមាន​ភាពស្និទ្ធស្នាល និង​ផ្អែមល្ហែម​ខ្លាំង​ជាមួយគ្នា​ផងដែរ៕

 

Facebook Comments

អត្ថបទទាក់ទង

One Thought to “សុខ សោ​ម៉ា​វ​ត្តី និង លី វ៉ា​ហេ​ទ ធ្លាយ​រូបភាព​កៀកកើយ​គ្នា​យ៉ាង​ព្រឺ​សម្បុរ”

Comments are closed.