សុវត្ថិ​ឌី ធា​រិ​កា ភ័យ​ស្ទើរ​បាត់​ព្រលឹង​ពី​ខ្លួន ​ខណៈ​ម្តាយមីង​សម្រាលកូន​ទម្ងន់​រហូត​ជិត​៥​គីឡូ

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​វ័យក្មេង​និង​ជា​អតីត​បេក្ខភាព​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាសក​ញ្ញា សុវត្ថិ​ឌី ធា​រិ​កា បានបង្ហាញ​ពី​អារម្មណ៍​ភ័យ​ផង អរ​ផង​ក្រោយ​ពេលដែល​ទទួលបាន​ដំណឹង​ម្តាយមីង​ឆ្លងទន្លេ ​កូន​មាន​ទម្ងន់​រហូតដល់​ទៅជិត​៥​គីឡូ​ពោលគឺ​ខុសប្លែក​ពី​ក្មេង​ដទៃ។

យ៉ាងណាមិញ​ដោយមាន​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រួ​ពេទ្យ​ក្នុងការ​ជួយសង្គ្រោះ​ទាំង​ម្តាយ​និង​ទារក​នោះ​គឺ​ទីបំផុត​ម្តាយមីង​របស់​កញ្ញា សុវត្ថិ​ឌី ធា​រិ​កា អាច​សម្រាលកូន​បានសម្រេច​និង​មាន​សុខភាព​ល្អ​ទាំងពីរ​នាក់​ផងដែរ​ ខណៈដែល សុវត្ថិ​ឌី ធា​រិ​កា ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​និង​ត្រេកអរ​ឡើងវិញ​ផង​នោះ។

ជាមួយគ្នានេះដែរ​កញ្ញា សុវត្ថិ​ឌី ធា​រិ​កា​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ទារក​(​ក្មួយ​)​ដែលមាន​ទម្ងន់​រហូត​៤,២​គីឡូ​នោះ​ថា អូន Bella អរគុណ​ដល់​អ៊ំ​ពូ​មីង​ដែល​បាន​ជួយ​អូន និង ម៉ាក់​អូន​ទាន់​ពេល អូន​គេង​ស្រួល​ណាស់។ សំខាន់​កើត គាត់​មួយ​ផ្អើល​គេឯង​អស់ហើយ​ទៅ​ច្រៀង​ផង ភ័យ​ផង​ចង់​ងាប់​ឯង​អរគុណ​ដល់​បង Pisey Sam ដែល​ជួយ​ថ្ងៃនេះ​…​អរគុណ​បង​មាឌ​ដូចគ្នា​និង​បង​ឯង​បញ្ជាក់​ឆ្នាំ​ជ្រូក 4.2kg (​ទុក​តិច​ទៀត​ដុសធ្មេញ​ល្មម​)​។​

តាមរយៈ​នៃ​ការ​បង្ហោះ​បង្ហាញ​អារម្មណ៍​របស់​កញ្ញា សុវត្ថិ​ឌី ធា​រិ​កា ភ្ជាប់​ជាមួយ​រូបភាព​របស់​ទា​រក​(​ក្មួយ​)​ដែលមាន​ទម្ងន់​ជិត​៥​គីឡូ​ខាងលើនេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​និង​បាន​លើកឡើងថា ​មុខ​ពិតជា​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ ខណៈដែល​កម្រ​​នឹង​បានឃើញ​ក្មេង​ណា​ដែលមាន​ទម្ងន់​ធ្ងន់​បែបនេះ​ណាស់៕

Facebook Comments

អត្ថបទទាក់ទង