សុះ ម៉ាច ចង់ឃើញ​មុខ​កូនប្រុស​ទី​៣​ទាំង​អន្ទះសា

Spread the love

ភ្នំពេញ ៖ អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច ស្របពេល​ដល់ពេល​វេលា​កំណត់​ថ្ងៃ​ដែល​ភរិយា​ត្រូវ​សម្រាក​កូន​ទី​៣​ក្នុង​ផ្ទៃ​នោះ ​លោក​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ចង់ឃើញ​មុខ​កូន​ទាំង​អន្ទះសា​បំផុត​ព្រោះ​បើ​តាម​ការពិនិត្យ​អេកូ​សាស្ត្រ​គឺ​កូន​របស់លោក​ត្រូវ​ដល់​ថ្ងៃ​កំណត់​ឆ្លងទន្លេ​​កាលពី​ថ្ងៃ​៣​​មក​ម្ល៉េះ។ ប៉ុន្តែគិត​មក​ទល់​ថ្ងៃ​ទៅ​០៥ កុម្ភៈ​នេះហើយ​នៅតែ​គ្មាន​តម្រុយ​នៅឡើយ។

លោក សុះ ម៉ាច បានសរសេរថា ពីរ​នាក់​បងប្អូន​ចេះតែ​សួរ​ម៉ាក់​គាត់​និង​ខ្ញុំ​ថា ម៉េច​បានជា​អា​អូន​ប្រុស​មិនទាន់​ចេញមក​អីចឹង​ប៉ា​?​ យូរ​ម្ល៉េះ​?​ តាមពិត​ប្អូនប្រុស​របស់គាត់​ត្រូវ​ប្រសូត​ថ្ងៃទី​៣ នេះ​បើតាម​ការឆ្លុះ​អេកូ សង្ស័យថា​អេកូ​វាស់​ថ្ងៃ​ខុស​ទេ​ដឹង​? ។ គ្រួសារ​យើងខ្ញុំ​កំពុងតែ​រង់ចាំ​សមាជិក​ថ្មី​ម្នាក់នេះ​ដោយ​អន្ទះសារ​និង​រីករាយ​ជាទីបំផុត។

តាមរយៈ​នេះ​ ក៏​មាន​ទស្សនិកជន​ជាច្រើន​បាន​សម្តែង​ក្តីរំភើប ​និង​ចូលរួម​ក្រេត​អរ​ ស្របពេល​ដែល​លោក សុះ ម៉ាច ជិត​ដល់​ពេល​ ដែល​ទទួល​បាន​សមាជិក​ថ្មី​ម្នាក់ទៀត​នៅ​ក្នុង​គ្រួសារ​។​មិនតែប៉ុណ្ណោះ​ក៏មាន​ការ​ជូនពរ​ភរិយា​លោក​ឲ្យ​មាន​សុខភាព​ល្អ​ និង​សុវត្ថិភាព​អំឡុង​ពេល​ឆ្លង​ទន្លេ​​ខាងមុខ​នេះ​ដែរ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment