សុះ ម៉ាច បញ្ចេញ​សារ​មួយ​ប្រយោគ​នេះ ​ ​ចាក់​ដោតបេះដូង​មហាជន​ឲ្យ​យល់​ពី​តម្លៃ​វប្បធម៌​និង​អរិយធម៌

ភ្នំពេញ ​៖ ដោយ​សង្កេតឃើញ​បច្ចុប្បន្ន កំពុង​មានកូន​ខ្មែរ​ចំនួន​ហាក់​មិនសូវ​គោរព​ឬ​ឲ្យ​តម្លៃ​លើ​វប្បធម៌​អរិយធម៌​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម​របស់ខ្លួន​តារាចម្រៀង​ជើងចាស់​និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​សរសេរ​បញ្ចេញ​ប្រយោគ​បំផុសស្មារតី​ឲ្យ​មហាជន​ត្រូវ​គីត​ឡើងវិញ​ពី​បញ្ហា​មួយ​នេះ​។​

លោក សុះ ម៉ាច បាន​រៀបរាប់ថា​ ជាតិ​សាសន៍​មួយ​ដែលមាន​វប្បធម៌​អរិយធម៌​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម ដែល​លើ​សកលលោក​គេ​គោរព​សរសើរ​កោតស្ញប់ស្ញែង​នូវ​មរតក​ដែល​បុព្វបុរស​បាន​បង្កើត​ទាំង​ភាសា​អក្សរសាស្ត្រ​សិល្ប​:​កីឡា​ប្រាង្គ​ប្រាសាទ​សិលា ភាពទន់ភ្លន់​ថ្លៃថ្នូរ​ម៉ឺងម៉ាត់​និង​ភាពក្លាហាន​ដ៏​អស្ចារ្យ​។​កេរដំណែល​និង​ទំនៀម​ទម្លាប់​វប្បធម៌​ទាំងនេះ​ត្រូវបាន​ខ្មែរ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​បន្ត​ថែរក្សា​។​

តារាចម្រៀង​លោក សុំ ម៉ាច បាន​បន្តថា​ ចុះ​ឥឡូវ​ហេតុអ្វី​មនុស្ស​សម័យនេះ​មិន​យក​គំរូ​ដ៏​ល្អ​នេះ​មក​ប្រើ​និង​អនុវត្តន៍​ទៅ​?​ខ្ញុំ​សូម​លើក​យកតែ​ភាសា​ការនិយាយ​និង​ការសរសេរ​ការសម្តែង​និង​ច្រៀង​ដែល​មនុស្ស​មួយចំនួន​និង​ស្ទើរតែ​គ្រប់​ស្រទាប់​វណ្ណ​:​ជាពិសេស​បុគ្គល​សាធារណៈ​បាននិងកំពុង​យកមកប្រើ​ជា​លក្ខណ​:​សាធារណៈ​ហាក់​ប្រាសចាក​បាត់អស់​នូវ​សេចក្តីថ្លៃថ្នូរ​។​តើ​នេះ​ជា​គំរូ​ល្អ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រឺទេ​?​។​

លោក សុះ ម៉ាច បាន​បន្ថែមទៀតថា​ សូម​ចូលរួម​ពិចារណា​ទាំងអស់គ្នា​!​និង​ក្រឡេកមើល​គេឯង​ជាតិ​សាសន៍​ដទៃ​ដែល​នៅក្បែរៗ​យើង​ផង​!​សូម​អភ័យទោស​ផង​ដែល​សរសេរ​ទៅ​ប៉ះពាល់​លោកអ្នក​!​ចូល​ចងចាំ​សុភាសិត​ខ្មែរ​យើង​ពី​បុ​រម​បុរាណ​(​សម្តី​សរជាតិ មាយា​ទសរ​ពូជ​)!៕

អត្ថបទទាក់ទង