សូមកុំ​ដាច់ចិត្ត! ពេជ្រ ចរណៃ ប្រកាស​ស្វែងរក​លោកតា​កម្សត់​មាន​ជំងឺ​រលួយ​ភ្នែក​មក​ព្យាបាល​

Spread the love

​ភ្នំពេញ​ ៖ ​បន្ទាប់ពី​មានការ​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​នូវ​រូបភាព​ដ៏​កម្សត់​របស់​លោកតា​ម្នាក់​ដែល​កំពុងមាន​ជំងឺ​កាច​សាហាវ​គឺ​រលួយ​ភ្នែក​នោះ ​តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ ពេលនេះ​ បានប្រកាស​ស្វែងរក​ពី​ទីកន្លែង​ស្នាក់នៅ​របស់គាត់​ដើម្បី​យកមក​ព្យាបាល​។​

តារា​សម្តែង​ស្រី​កញ្ញា ពេជ្រ ចរណៃ បាន​ឲ្យ​ដឹងថា ​នាង​ពិតជា​មានការ​អាណិតអាសូរ​ខ្លាំង​ក្រោយពេល​បានឃើញ​ការ​បង្ហោះ​រូបភាព​យ៉ាង​កម្សត់​របស់​លោកតា​ម្នាក់នេះ​។ ដូច្នេះ​ប្រសិនបើ​មាន​មហាជន​ឬ​បងប្អូន​ណា​បាន​ស្គាល់​និង​ដឹង​កន្លែង​ស្នាក់នៅ​របស់គាត់​អាច​ផ្តល់ព័ត៌មាន​មក​នាង​ផង​។​

សូមបញ្ជាក់ថា​ មកទល់​ពេលនេះ​នៅ​មិនទាន់មាន​ប្រភព​ណាមួយ​បញ្ជាក់ប្រាប់​ពី​ទីកន្លែង​ពិតប្រាកដ​របស់​លោកតា​កម្សត់​ម្នាក់​នោះទេ​ ខណៈដែល​តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ កំពុងតែ​ប្រកាស​ស្វែងរក​ដើម្បី​ជួយ​នាំ​លោកតា​មក​ព្យាបាល​ជំងឺ​នេះ​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង