សូមជួយ​ស៊ែរ​បំពេញ​បំណង​គាត់​ផង! សូ ដា​នី​តា ស្វែងរក​ និង​ចង់​ជួយ​បុរស​កម្សត់​ពិការ​ជើង​ម្នាក់​

Spread the love

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​ចាស់វស្សា​អ្នកនាង សូ ដា​នី​តា ដោយ​មើល​ឃើញ​ពី​ក្តី​អាណិតអាសូរ​ខ្លាំង​នូវ​ការលំបាក​និង​ភាព​កម្សត់​របស់​បុរស​ ដែល​ពិការ​ជើង​ម្នាក់​ ហើយ​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាមៗ​នោះ​ នាង​ក៏បាន​ប្រកាស​ពី​ទឹកដី​អាមេរិក​ដើម្បី​ស្វែងរក​អត្តសញ្ញា ​និង​ទីកន្លែង​ស្នាក់នៅ​បុរស​រូបនេះ។

កញ្ញា សូ ដា​នី​តា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នោះ​ថា ​តើ​ប្អូន​ម្ចាស់​អា​ខោ​ន Sothearam Sem ដែល​បង្ហោះ​រូបនេះ​ ជួយ​រក​ទីតាំង​គាត់​អោយ​ខ្ញុំ​បានទេ​ ពេល​ត្រឡប់​ពី​USA(​សហរដ្ឋអាមេរិក​)​វិញ​ខ្ញុំ​ចង់​ទិញ​រទេះ​សម្រាប់​គាត់​មួយ​សូមមេត្តា​ស៊ែរ​រក​ផង អោយ​ម្ចាស់​អា​ខោ​ន​បានឃើញ​ផង​។​

ការប្រកាស​ស្វែ​ងរក​ពី​សំណាក់​តារា​ស្រី​អ្នកនាង សូ ដា​នី​តា ខាងលើនេះ ​បានធ្វើ​ឡើង​បន្ទាប់ពី​ម្ចាស់ Account Facebook ឈ្មោះ Sothearam Sem បាន​បង្ហោះ​រូបភាព​និង​វីដេអូ​បុរស​អភ័ព្វ​នោះ​បែបនេះ​ថា​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៩(​បាត់ដំបង )​។​ពិតជា​គួរអោយ​អាណិត​ខ្លាំងណាស់​ពុក​ម៉ែ​បងប្អូន​អើយ​!​។​

ប្រភព​ដដែល​នេះ​បានលើកឡើង​ទៀតថា ​ប្អូនប្រុស វី រស់នៅ ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពក ខេត្តសៀមរាប ម្តាយ​ឈ្មោះ ញ៉ឹក មុន អាយុ​៦០​ឆ្នាំ។ ឪពុក​ពិការ​ជើង​ឈ្មោះ គា​រី អាយុ​៦៨ ឆ្នាំ សូមមេត្តា​ដល់​ប្អូនប្រុស វី ផង​ចុះ​ប្រសិន​បងប្អូន​ចង់​ចូលរួម​ជួយ​ដល់​គាត់​ផ្ទាល់​សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ​របស់គាត់ៈ 016 695 481 / 097 418 5177 ខ​ល​មិន​ចូល​លេខ​ណាមួយ​គឺ​អស់​ថ្ម សូម​អរគុណ៕

Facebook Comments

អត្ថបទទាក់ទង