សូមស្វែងយល់ពីអាការះក្ដៅខ្លួនអំឡុងពេលមានផ្ទៃពោះ ដែលអ្នកម្ដាយគ្រប់រូបមិនគួរមើលរំលង

Spread the love

ស្រ្តីដែលកំពុងមានផ្ទៃពោះគឺមិនអាចមើលរំលងពីសុខភាពដែលប្រែប្រួលជាប្រចាំថ្ងៃបាននោះទេ​ ព្រោះអ្នកមិនមែននៅខ្លួនមួយគឺអ្នកបាននិងកំពុងចាប់ផ្ដើមមានកំណកំណើតនូវជីវិតមនុស្សម្នាក់ទៀតនៅក្នុងផ្ទៃរបស់អ្នក។​ហើយរឿងមួយដែលអ្នកគួរកត់សម្គាស់និងតាមដាននោះគឺអាការះក្ដៅខ្លួន។

ក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួនធំជាង ឬស្មើ ៣៧.៨ អង្សារសេ។​
១) មូលហេតុដែលនាំអោយមានការកើនឡើងកំដៅក្នុងអំឡុងពេលមានផ្ទៃពោះ មានបីប្រភេទគឺ៖
ក. មូលហេតុមិនសូវធ្ងន់ធ្ងរ៖ រលាកត្រចៀក, រលាកបំពង់ក, រលាកទងសួត, ផ្តាសាយធំ
ខ. មូលហេតុធ្ងន់ធ្ងរ៖ ការរលាកតំរងនោម, ការរលាក ប្រដាប់បន្តពូជ, ការរលាកស្រោមទឹកភ្លោះ, ស្អូច, Toxoplasmose , cytomegalovirus , herpès , រលាកសួត ,ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose , ជំងឺអេដស៍
គ. មូលហេតុដែលអាចបណ្តាលអោយមានការវះកាត់បន្ទាន់មានដូចជា៖ រលាកខ្នែងពោះវៀន, រលាកថង់ទឹកប្រមាត់

២) រោគសញ្ញាដែលអាចកើតមានឡើងគួបផ្សំជាមួយការកើនឡើងនៃកំដៅ៖
ក. សញ្ញានៃការពិបាកបត់ជើងតូចមានដូចជា៖ នោមពិបាក នោមមិនអស់ នោមក្រហាយ នោមមានឈាម, ឈឺចង្កេះ
ខ. សញ្ញាផ្នែកប្រដាប់រំលាយអាហារ ៖ រាគ, ក្អួត ចងោ្អរ, ចុកពោះ
គ. សញ្ញានៃផ្លូវដង្ហើម ៖ក្អក ហត់ ពិបាកដកដង្ហើម, ថប់ដើមទ្រូង
ឃ. សញ្ញានៃប្រដាប់បន្តពូជ ៖ ធ្លាក់សខ្លាំង មានក្លិនស្អុយ, ការធ្លាក់ឈាម និងការហូរខ្ទុះ

សូមបញ្ជាក់ផងដែរថា៖ ចំពោះការបង្ករោគដោយ ប៉ារ៉ាសី់ត, វីរុស រឺ បាក់តេរីមួយចំនួនធំគឺមិនបណ្តាលអោយ មានសញ្ញាតំអូញអ្វីទាំងអស់ ដូច្នេះទាមទារអោយស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួន អោយបានទៀងទាត់ និងទាន់ពេលវេលា។

៣) កត្តាប្រឈមនៅពេលដែលមានអាការៈគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជា៖ អាចបណ្តាលអោយរលូតកូន, កូនកើតមិនគ្រប់ខែ,ទារកស្លាប់ក្នុងពោះ, ជំងឺដែលអាចកើតមានលើទារកដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន។

៤) វិធីការពារ និងព្យាបាល៖ ត្រូវនៅអោយឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត, មិនត្រូវបរិភោគ សាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ, មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូរទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន, ត្រូវនៅអោយឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះបណ្តាលអោយឆ្លងបាន, ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ, បើមានអាការៈក្តៅខ្លួន កំដៅលើស ឬស្មើ ៣៧.៨ អង្សាសេ ត្រូវមកមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីទទួលបានការព្យាបាល និងស្វែងរកមូលហេតុ អោយបានទាន់ពេលវេលា ជៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ។

ប្រភព៖ Calmette Hospital

Facebook Comments

អត្ថបទទាក់ទង